កីឡាករ​អង់គ្លេស ៣ រូប ជាប់​ឈ្មោះ​ក្នុង​ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ EURO 2020

តាម​ការ​សម្រេច​របស់ UEFA បាន​ប្រកាស​ចេញ​មក​ហើយ​នៅ​ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 ដោយ​ក្នុង​នោះ យើង​ឃើញ​ថា​កីឡាករ​អ៊ីតាលី​មាន​ច្រើន​ជាង​បណ្តា​ក្រុម​ផ្សេងៗ​ណា​ទាំង​អស់។

ជាក់ស្តែង​គឺ​កីឡាករ​ខាង​ក្រុម​អ៊ីតាលី​ដែល​ជា​ម្ចាស់​ជើង​ឯក ៥ រូប ក្រុម​អង់គ្លេស​មាន ៣ រូប ដាណឺម៉ាក ១ រូប អេស្ប៉ាញ ១ រូប និង​បែលហ្សិក ១ រូប។ ក្នុង​នោះ​មាន​ដូច​ខាង​ក្រោម៖

អ្នកចាំទី: Gianluigi Donnarumma
ខ្សែ​ការពារ: Kyle Walker, Leonardo Bonucci, Harry Maguire, Leonardo Spinazzola
ខ្សែ​បម្រើ: Pierre-Emile Hojbjerg, Jorginho, Pedri
ខ្សែ​ប្រយុទ្ធ: Federico Chiesa, Romelu Lukaku និង Raheem Sterling

បញ្ជាក់​ថា ឈុត ១១ រូប​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ Euro 2020 ខាង​លើ ត្រូវ​បាន​ជ្រើសរើស​ដោយ​គណៈកម្មការ​ផ្នែក​ត្រួតពិនិត្យ​បច្ចេកទេស​របស់ UEFA មាន​លោក Packie Bonner, Esteban Cambiasso, Fabio Capello, Cosmin Contra, Corinne Diacre, Jean-Francois Domergue, Dusan Fitzel, Steffen Freund, Frans Hoek, Aitor Karanka, Robbie Keane, Gines Meléndez, David Moyes, Mixu Paatelainen, Peter Rudbaek និង Willi Ruttensteiner៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT