ស្ថាបនិក YOUNGCHESTER FC បង្ហាញឆន្ទៈមុះមុតក្នុងការអភិវឌ្ឍឱ្យក្លាយជាក្លឹប​សក្កានុពល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ផៃ បរិញ្ញា ស្ថាបនិកក្លិបបាល់ទាត់ក្នុងសាល (Futsal) YOUNGCHESTER FC បាន​បង្ហាញឆន្ទៈដ៏មុះមុតរបស់ខ្លួន កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ថា ខ្លួននឹងបន្ត កិច្ចខិតខំប្រឹង​ប្រែងបណ្តុះស្មារតីរបស់ខ្លួន ក៏ដូចជាក្រុមកីឡាកររបស់ខ្លួនទាំងអស់ ដើម្បីរួមគ្នាអភិវឌ្ឍន៍ក្លឹប​បាល់ទាត់ក្នុងសាលមួយនេះឱ្យក្លាយជាក្លិបប្រកបដោយសក្តានុពលខ្ពស់មួយ ក្នុងគោលដៅ​បង្កើនគុណភាព ការប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លា នៃព្រឹត្តិការណ៍បាល់ទាត់ក្នុង​សាលថ្នាក់​ជាតិ រដូវកាលថ្មីនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាអតីតកីឡាករបាល់ទាត់ក្លឹបបឹងកេត និងក្លឹបព្រះខ័នរាជស្វាយរៀងឈុតយុវជន កាលពីអំឡុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៤ លោក ផៃ បរិញ្ញា បានវិវត្តន៍ខ្លួនក្លាយជាស្ថាបនិក និង​ជាគ្រូបង្វឹកក្លិបបាល់ទាត់ក្នុងសាល YOUNGCHESTER FC ដោយគំនួចក្នុងចិត្ត និងបេះដូង​របស់លោកតែងតែនឹកគិតដល់គោលបំណងចង់រួម ចំណែក វិស័យកីឡាបាល់ទាតក្នុងសាល​នៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ស្ថាបនិក និងជាគ្រូបង្វឹកក្លឹបបាល់ទាត់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងសាល មួយនេះ​បាននិយាយថា វាកើតចេញពីឆន្ទៈ និងក្តីស្រឡាញ់បាល់ទាត់ ចាប់តាំងពីវ័យក្មេងមកម្ល៉េះ ទើប​ធ្វើឱ្យស្មារតីមិនចេះរីងស្ងួតមួយនេះជំរុញឱ្យលោកក្លាយជាចំណែកមួយចូលរួមអភិវឌ្ឍន៍វិស័យកីឡា បាល់ទាត់ ក្នុងសាលកម្ពុជាឱ្យរីកចម្រើន ព្រមទាំងឆន្ទៈចង់ឱ្យបណ្តាប្រទេសនានាបាន​ទទួលស្គាល់ថា កម្ពុជាក៏មានបាល់ទាត់ ក្នុងសាលមានភាពខ្លាំងក្លាអាចប្រកួតប្រជែ​ងប្រកប​ដោយ​សក្តានុពលផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ផៃ បរិញ្ញា ធ្លាប់បានចូលរួម ក្នុងវគ្គបណ្តុះបណ្តាលពីសហ​ព័ន្ធបាល់ទាត់ទ្វីបអាស៊ី និងទទួលបានអាជ្ញា ប័ណ្ណកម្រិត១ ទៀតផង។ តាមរយៈ បទពិសោធន៍​ជាកីឡាករ និងជាគ្រូទទួលបានការបណ្តុះបណ្តាល បច្ចេកទេសត្រឹមត្រូវ លោករំពឹងថា ការចែករំលែក ចំណេះជំនាញទាំងអស់ដល់កីឡាករនឹងជួយជំរុញក្លិប បាល់ទាត់ក្នុងសាលមួយនេះមានសក្តានុពលទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលអនាគត។ ក្លឹបបាល់ទាត់ក្នុងសាល YOUNGCHESTER FC ត្រូវបានបង្កើតឡើង កាលឆ្នាំ២០១១ លេង ក្នុងទីលានធំ ក្រោយមកប្តូរមកលេងក្នុងសាលនេះ ដោយចូលរួមការ​ប្រកួត​បាល់ទាត់ហ្វូតសាលថ្នាក់ជាតិ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT