កីឡាករ ៨ រូប​ ដែល​ធ្លាប់​ឈ្នះ​ពាន​ស្បែក​ជើង​មាស បើ​ទោះ​បី​ក្រុម​មិន​មែន​ជា​ម្ចាស់​ជើង​ឯក Euro

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ឈ្នះ​ជើង​ឯក Euro 2020 បាន​សម្រេច​រក​ឃើញ​កាល​ពី​យប់​មិញ នោះ​គឺ​បាន​ទៅ​លើ​ជម្រើស​ជាតិ​អ៊ីតាលី ដែល​យក​ឈ្នះ​ទៅ​លើ​អង់គ្លេស តាម​រយៈ​បាល់​កាត់សេចក្តី​ប៉េណាល់​ទី ៣-២ ក្រោយ​ពី​ស្មើ ១-១ នៅ​បញ្ចប់ ៩០ នាទី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ចប់​ការ​ប្រកួត​នៅ​ឯ​កីឡដ្ឋាន Wembley ខាង​គណៈ​គ្រប់គ្រង​កម្មវិធី​ UEFA ក៏​បាន​ធ្វើ​ការ​ប្រកាស​នូវ​ម្ចាស់​ពាន​រង្វាន់​បុគ្គល​មួយ​ចំនួន​ផ្សេង​ទៀត ដែល​មាន​ដូច​ជា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍ បាន​ទៅ​លើ​អ្នកចាំទី​អ៊ីតាលី Ginluigi Donnarumma

កីឡាករ​ឈ្នះ​ស្បែក​ជើង​មាស ឬ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ បាន​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់ Cristiano Ronaldo

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ បាន​ទៅ​លើ​ខ្សែ​បម្រើ​វ័យ ១៨ ឆ្នាំ​របស់​អេស្ប៉ាញ​គឺ Pedri

កីឡាករ​ឈ្នះ​ស្រោម​ដៃ​មាស ឬ​អ្នកចាំទី​ទប់​បាល់ Clean Sheet ច្រើន​ប្រកួត​បំផុត​បាន​ទៅ​លើ​អ្នកចាំទី​អង់គ្លេស Jordan Pickford

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្នុង​ចំណោម​ពាន​រង្វាន់​បុគ្គល​ទាំង ៤ យើង​ឃើញ​ថាពាន​ស្បែក​ជើង​មាស ប្រចាំ Euro 2020 គឺ​ជា​រឿង​ដែល​គ្រប់​គ្នា​ចាប់​អារម្មណ៍​បំផុត ​ព្រោះ​ធ្លាក់​ទៅ​ដល់​ដៃ Cristiano Ronaldo ដែល​ក្រុម​របស់​លោក​បាន​ហាលអាវ​តាំង​ពី​វគ្គ ១៦ ក្រុម បន្ទាប់​ពី​ចាញ់​បិសាច​ក្រហម​បែលហ្សិក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​វ័យ ៣៦ ឆ្នាំ រក​បាន​ ៥ គ្រាប់​និង Assist ១ លើក​នៅ​ការ​ចាយ​ពេល ៣៦០ នាទី​លើ​ទីលាន ដែល​យក​ឈ្នះ​ទៅ​លើ Patrick Schick រក​បាន ៥ គ្រាប់​ Assist ០ លើក ហើយ Karim Benzema រក​បាន ៤ គ្រាប់​ Assist ០ លើក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយ​ជោគជ័យ​សារ​នេះ វា​គឺ​ជា​លើក​ដំបូង​សម្រាប់ Ronaldo ការ​ដែល​អាច​ឈ្នះ​ពាន​ស្បែក​ជើង​មាស​នៅ​ពាន​រង្វាន់​ Euro ហើយ​ក៏​ជា​កីឡាករ​ទី ៨ ដែល​មាន​ឈ្មោះ​ជា Top Scorer នៅ​បញ្ចប់​ព្រឹត្តិការណ៍ តែ​មិន​បាន​ស្ថិត​ក្នុង​ក្រុម​ឈ្នះ​ជើង​ឯក។ ខាង​ក្រោម​យើង​បង្ហាញ​ឈ្មោះ​កីឡាករ​ ៧ រូប​ឯ​ទៀត​ឲ្យ​អ្នក​រាល់​គ្នា​បាន​ដឹង៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆ្នាំ ១៩៦៨ កីឡាករ​យូហ្គោស្លាវី Dragan Dzajic រក​បាន ២ គ្រាប់ តែ​អ៊ីតាលី​ជា​ក្រុម​ឈ្នះ​ជើង​ឯក
ឆ្នាំ ១៩៧៦ កីឡាករ​អាល្លឺម៉ង់ Dieter Muller រក​បាន ៤ គ្រាប់ តែ​សាធារណរដ្ឋឆេក​ជា​ក្រុម​ឈ្នះ​ជើង​ឯក
ឆ្នាំ ១៩៩៦ ​កីឡាករ​អង់គ្លេស Alan Shearer រក​បាន ៥ គ្រាប់ តែ​អាល្លឺម៉ង់​ជា​ក្រុម​ឈ្នះ​ជើង​ឯក
ឆ្នាំ ២០០០ កីឡាករ​ហូឡង់ Patrick Kluivert និង​កីឡាករ​ស៊ែប៊ី Savo Milosevic រក​បាន ៥ គ្រាប់ តែ​បារាំង​ជា​ក្រុម​ឈ្នះ​ជើង​ឯក
ឆ្នាំ ២០០៤ កីឡាករ​ឆេក Milan Baros រក​បាន ៥ គ្រាប់ តែ​ក្រិក​ជា​ក្រុម​ឈ្នះ​ជើង​ឯក
ឆ្នាំ ២០១៦ កីឡាករ​បារាំង Antoine Griezmann រក​បាន ៦ គ្រាប់ តែ​ព័រទុយហ្គាល់​ជា​ក្រុម​ឈ្នះ​ជើង​ឯក

បញ្ជាក់​ថា ទើប​តែ​នៅ​ Euro 2012 ទេ ដែល UEFA ចាប់​ផ្តើម​បែងចែក​ការ​វាយ​តម្លៃ​កីឡាករ​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​ទៅ​ជា ៣ ផ្នែក មាន​អ្នក​ឈ្នះ Golden Boot, Silver Boot និង Bronze Boot ដែល​មាន​ន័យ​ថា ស្បែក​ជើង​មាស/ប្រាក់​និង​សម្រិត ហើយ​មិន​មាន​កីឡាករ​ដែល​អាច​ឈ្នះ​ផ្ទួន​គ្នា​បាន​ឡើយ ពោល​ក្រៅ​ពី​ការ​ប្រៀបធៀប​គ្រាប់​បាល់ គឺ​គេ​មើល​ទៅ​លើ Assist បន្ទាប់​មក​មើល​ទៅ​លើ​ថេរវេលា​បង្ហាញ​ខ្លួន​លើ​ទីលាន ដើម្បី​សម្រេច​បាន​ថា ផ្នែក​នៃ​ពាន​នីមួយៗ​នឹង​មាន​កីឡាករ​ដែល​ឈ្នះ តែ​ម្នាក់​ប៉ុណ្ណោះ៕

ប្រភព៖ UEFA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT