Di Maria ជាអ្នករកបាន១គ្រាប់ជួយក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះពានរង្វាន់ Copa America កាលពីម្សិលមិញនេះ ក្រោយពីឈ្នះប្រេស៊ីល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានឈ្នះពានរង្វាន់ Copa America ក៏ដូចជាពានរង្វាន់អន្តរជាតិជាថ្មីម្ដងទៀតហើយ ក្រោយពីខកខានតាំងពីឆ្នាំ១៩៩៣មក។ ខណៈដែល Copa America ឆ្នាំនេះ ត្រូវបាន Di Maria អ្នកដែលរកគ្រាប់បាល់បាន បញ្ជាក់ថាអាចជាពានរង្វាន់ក្នុងតំបន់ចុងក្រោយហើយសម្រាប់ប្រធានក្រុម Lionel Messi ។
ខ្សែប្រយុទ្ធស្លាបរបស់ PSG ខាងលើបាននិយាយថា៖ “វានឹងក្លាយជារឿងមិនអាចបំភ្លេចបាន។ Messi បានអរគុណខ្ញុំ ហើយខ្ញុំក៏អរគុណគាត់វិញផងដែរ។ គាត់បានប្រាប់ខ្ញុំថានេះជាការប្រកួតចុងក្រោយរបស់គាត់ហើយ ហើយក៏ជាការប្រកួតផ្ដាច់ព្រ័ត្រ Copa ម្ដងទៀតសម្រាប់គាត់ដែរ”។
រំលឹកថានេះជាពានរង្វាន់លើកដំបូងហើយសម្រាប់ Messi ដែលជួយក្រុមជម្រើសជាតិឈ្នះបាន។ ខណៈដែលកន្លងមករូបគេឈ្នះពានរង្វាន់នៅ Barcelona រាប់ភ្លេច ប៉ុន្តែនៅជម្រើសជាតិវិញបានត្រឹមជើងឯករងជាច្រើនលើកមកហើយ៕ប្រភព Dailymail