ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានរង្វាន់ស្បែកជើងមាសក្នុងព្រឹត្តិការណ៍ Euro 2020 ហើយ បើទោះជាធ្លាក់តាំងពីវគ្គ១៦ក្រុមចុងក្រោយក៏ដោយ។
នៅត្រឹមវគ្គជម្រុះក្នុងពូល Ronaldo រកបានដល់ទៅ៥គ្រាប់ទៅហើយ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១គ្រាប់ផងដែរ។ លទ្ធផលបាន៥គ្រាប់នេះ គឺគ្រប់គ្រាន់សម្រាប់ឱ្យខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំក្លាយជា Top Scorer ក្នុងពានរង្វាន់ Euro 2020 ហើយ ព្រោះកីឡាករដទៃទៀតមិនអាចសម្រេចរកបានលើសពី ៥គ្រាប់បានឡើយ។
មានកីឡាករម្នាក់ទៀតដែររកបាន៥គ្រាប់គឺ Patrik Schick របស់ឆែក ប៉ុន្ដែរូបគេចាញ់បាល់ Assist របស់ Ronaldo ទើបបានជាមិនអាចឈ្នះស្បែកជើងមាសបាន៕ប្រភព Dailymail