អតីតកីឡាកររបស់ក្លឹប Chelsea គឺ Thiabaut Courtois បាននិយាយពាក់ព័ន្ធនឹងឈ្មោះ Anthony Martial ជុំវិញការមិនបានលេង Euro 2020 សារនេះ ហើយមានពាក្យមួយឃ្លា ល្មមនឹងធ្វើឲ្យកីឡាករសញ្ជាតិបារាំងឈឺចាប់ជាខ្លាំង។
ជាការពិតបុរសវ័យ ២៥ ឆ្នាំលេងឲ្យក្លឹប Man Utd គេពុំបានជាប់ឈ្មោះនៅជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps សារនេះទេ ហើយបានចំណាយពេលវេលានោះដើរកម្សាន្តជាមួយកីឡាករមួយចំនួនផ្សេងទៀត ដែលគ្មានឈ្មោះទៅលេងឲ្យជម្រើសជាតិដូចគ្នា។
ទាក់ទងនឹងកម្មវិធី Q&A អ្នកចាំទីបែលហ្សិក បាននិយាយឆ្លើយឆ្លងជាមួយមិត្តរួមជម្រើសជាតិ Jan Verthonghen លើកម្មវិធី Pickx Sports ដោយគេឲ្យ Courtois រៀបរាប់ឈ្មោះកីឡាករ ៣ រូបដែលលោកគិតថាជាតារាឆ្នើម ហើយពុំបានលេងនៅ Euro 2020។
ពេលនោះ Courtois គេរាប់តែឈ្មោះ Sergio Ramos ជាកីឡាកររួមក្លឹបនៅ Real Madrid មួយគត់ តែ Vertonghen គេបានប្រាប់ទៅ Courtois វិញនៅឈ្មោះកីឡាករផ្សេងៗដែលគេយល់ឃើញមានដូចជា Erling Haaland, Martial, Marc-Andre ter Stegen, Virgil van Dijk, Nicolo Zaniolo, Moise Kean, Edin Dzeko, Jan Oblak និង Miralem Pjanic។ តែមិនដឹងជាយល់បែបណា Courtois និយាយមកវិញថា៖ “Martial… តើគេជាតារាឆ្នើមដែរមែនទេ”។
ពាក្យនេះហាក់ធ្វើឲ្យអ្នកគាំទ្រមួយចំនួនមានការចាប់អារម្មណ៍ជាខ្លាំង ហើយគេកំពុងរង់ចាំមើល Martial ឆ្លើយតបមក Courtois វិញ ក្រោយមានការឌឺដងពាក្យសម្តីបែបនេះ៕
ប្រភព៖ Metro