លោក Jose Mourinho អ្នកចាត់ការថ្មីរបស់ក្រុម Roma បានដាក់កីឡាកររហូតដល់៨នាក់ឯណោះដើម្បីលក់ចេញនៅទីផ្សារដោះដូរកីឡាករខាងមុខនេះ។
អ្នកចាត់ការក្រុមខាងលើនេះបានចាប់ផ្ដើមដឹកនាំក្រុមហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅហើយ ។ ខណៈដែលផែកការសម្រាប់ដឹកនាំក្រុម Roma នារដូវកាលថ្មីខាងមុខនេះ ក៏បានលេចចេញជារូបរាងឡើងផងដែរ។ ដោយលោក Jose Mourinho មានគម្រោងលក់កីឡាករក្នុងក្រុមនេះរហូតដល់៨នាក់ឯណោះ ដើម្បីយកកន្លែងសម្រាប់កីឡាករថ្មី។
ដោយកីឡាករដែលត្រូវលក់ចេញទាំង៨នាក់នោះរួមមាន៖ Pedro Rodriguez, Federico Fazio, Steven Nzonzi, Justin Kluivert, Javier Pastore, Davide Santon, Robin Olsen និងAnte Coric។ ស្របពេលបញ្ជីឈ្មោះកីឡាករដែលត្រូវនាំចូលក៏មានច្រើនផងដែរ៕ប្រភព Marca