U23 កម្ពុជាជួប U23 ជប៉ុននិង​កូរ៉េខាងជើងក្នុងពាន AFC Asian Cup U23 Championship 2022

លទ្ធផលនៃការ​ចាប់​ឆ្នោតជ្រើសរើសពូលក្នុងពាន​រង្វាន់ AFC U23 Asian Cup Uzbekistan ឆ្នាំ ២០២២វគ្គ​ជម្រុះ បាន​ធ្វើ​រួច​រាល់ហើយ​ខណៈ​ដែល U23 កម្ពុជា​ស្ថិតក្នុងពូល K ជាមួយ U23 ជប៉ុន និង​ U23កូរ៉េខាងជើង។

ក្រុមទាំង ៤២ ត្រូវបានចាប់យកជា ១១ ពូលក្នុងព្រឹត្តិការណ៍ AFC U23 Asian Cup ២០២២ ខណៈអ៊ូសបេគីស្ថានគឺ​ជាម្ចាស់ផ្ទះទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ ប៉ុន្តែ​ពួក​គេ​ត្រូវ​លេង​ក្នុង​តំបន់​អាស៊ីកណ្ដាល។

ការចាប់ឆ្នោតចែកក្រុមជាពីរតំបន់គឺតំបន់ខាងលិចរួមមានក្រុមនៅអាស៊ីខាងលិច ភាគខាងត្បូង និងអាស៊ីកណ្តាលចំនួន ២៣ ក្រុម ខណៈតំបន់បូព៌ាដែលមានក្រុមចូលរួមចំនួន ១៩ មកពីបូព៌ា និងអាស៊ាន។

វគ្គជម្រុះត្រូវបានគ្រោងធ្វើនៅថ្ងៃទី ២៣ ដល់ ៣១ ខែតុលាឆ្នាំ ២០២១ ។

 

Group A: Syria, Qatar (H), Yemen, Sri Lanka

Group B: Islamic Republic of Iran, Tajikistan (H), Lebanon, Nepal

Group C: Iraq, Bahrain (H), Afghanistan, Maldives

Group D: Saudi Arabia, Bangladesh, Kuwait (H), Uzbekistan

Group E: United Arab Emirates (H), Oman, India, Kyrgyz Republic

Group F: Jordan (H), Palestine, Turkmenistan

Group G: Australia, China PR, Indonesia (H), Brunei Darussalam

Group H: Korea Republic, Singapore (H), Timor-Leste, Philippines

Group I: Vietnam, Myanmar, Hong Kong, Chinese Taipei (H)

Group J: Thailand, Malaysia, Laos, Mongolia (H)

Group K: DPR Korea, Japan, Cambodia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT