ប្រធាន La Liga ថា Barcelona នឹង​មិន​អាច​យក Messi បាន​វិញ​ទេ បើ​ក្លឹប​មិន​ធ្វើ​រឿង​នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធាន​ក្របខ័ណ្ឌ La Liga លោក Javier Tebas បាន​និយាយ​ថា ការ​បន្ត​កុងត្រា​ថ្មី​របស់ Messi នៅ​ Barcelona អាច​កើង​ឡើង​ទៅ​បាន លុះត្រា​ណា​តែ​ក្លឹប​ព្រម​លក់​ចេញ​កីឡាករ​មួយ​ចំនួន​ជា​មុន​សិន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​មាន​បុណ្យ​ពេល​នេះ​កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ ហើយ​បញ្ហា​ធំ​ដែល​ត្រូវ​ដោះស្រាយ​គឺ​ការ​បន្ត​កុងត្រា​ថ្មី​សម្រាប់​កីឡាករ​អាហ្សង់ទីន ដែល​គេ​កំពុង​ឈរ​ជើង​ក្រៅ​ក្លឹប​រយៈ​ពេល​ជិត ១០ ​ថ្ងៃ​មក​ហើយ។ ក្លឹប​ត្រូវ​ការ​យ៉ាង​ហោច​ណាស់​ក៏​ជាង ២០០ លាន​អឺរ៉ូ​ដែរ ដើម្បី​ចរចា​សុពលភាព​កុងត្រា​ថ្មី​ជាមួយ​តារា​ឆ្នើម​ពាក់​អាវ​លេខ ១០ ក៏​ដូច​ជា​ត្រៀម​សម្រាប់​ចំណាយ​លើ​ថ្លៃ​ពលកម្ម​កីឡាករ​ថ្មី​មួយ​ចំនួន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​បើ​តាម​ការ​យល់​ឃើញ​របស់​លោក Tebas បាន​និយាយ៖ “ខ្ញុំ​មិន​ច្បាស់​ទេ​ថា Messi នឹង​បន្ត​ជាមួយ Barca សារ​ជា​ថ្មី ព្រោះ​បើ​ក្លឹប​មិន​លក់​នរណា​ចេញ​ទេ ពេល​នេះ​គឺ​ពួក​គេ​មិន​អាច​នឹង​ចុះ​ហត្ថលេខា​យក Messi សារ​ជា​ថ្មី​ឡើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា Messi បាន​ចំណាយ​ពេល​នៅ Barcelona រយៈ​ពេល​ ១៦ ឆ្នាំ​មក​ហើយ ដោយ​គេ​បង្ហាញ​ខ្លួន ៧៧៨ ប្រកួត រក​បាន ៦៧២ គ្រាប់​និង Assist ៣០៥ លើក។ កាល​ពី​ថ្ងៃ​ទី ១ ​កក្កដា​កន្លង​ទៅ វា​ជា​លើក​ដំបូង​ដែល M10 ផុត​កុងត្រា​និង​ក្លាយ​ជា​កីឡាករ​ទំនេរ​ជើង​ក្នុង​អាជីព ដោយ​កន្លង​មក​ Barcelona មិន​ដែល​ឲ្យ​ខ្សែ​ប្រយុទ្ធ​ខាង​លើ​ផុត​កុងត្រា​ទាន់​ឡើយ ពោល​រមែង​នឹង​មាន​លទ្ធភាព​បន្ត​ឲ្យ​ថ្មី៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT