មួយ​គ្រាប់​យប់​មិញ Kane តាម​ស្មើ Lineker ឈ្នះ​អស់ Shearer/Owen និង Rooney

នៅ​ការ​ប្រកួត​រវាង​ដាណឺម៉ាក​និង​អង់គ្លេស​កាល​ពី​យប់​មិញ សម្រាប់​កីឡាករ Harry Kane បាន​បន្ថែម​មួយ​គ្រាប់​ទៀត​ហើយ ពោល​ជា​គ្រាប់​បាល់​ទី ៤ នៅ Euro 2020 សារ​នេះ​សម្រាប់​ខ្លួន តែ​គិត​ក្នុង​អាជីព​ជម្រើស​ជាតិ​ការ​លេង​នៅ​ព្រឹត្តិការណ៍​ខ្នាត​ធំ គឺ​ជា​គ្រាប់​បាល់​ទី ១០។

សរុប​គ្រាប់​បាល់​ទាំង ១០ របស់ Kane គឺ​បាន​កើត​ចេញ​ពី​ជើង​ខាង​ស្តាំ ៧ គ្រាប់ និង​ការ​តែត​ប្រើ​ក្បាល ៣ គ្រាប់។ តួ​លេខ​នេះ​គេ​តាម​ស្មើ​កំណត់ត្រា​អតីត​វីរបុរស​លោក Gary Lineker នៅ​ជំនាន់​ឆ្នាំ ១៩៨៦ ដែល​ធ្វើ​បាន​ ១០ គ្រាប់​ដូច្នេះ​ដែរ។

ពេល​នេះ Kane និង Lineker កំពុង​នាំ​មុខ​គេ នាម​កីឡាករ​លេង​ឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​រក​បាន​គ្រាប់​បាល់​ច្រើន​បំផុត​នៅ​ព្រឹត្តិការណ៍​ខ្នាត​ធំ យក​ឈ្នះ Alan Shearer (៩ គ្រាប់), Wayne Rooney (៧ គ្រាប់), Geoff Hurst (៦ គ្រាប់) និង Michael Owen (៦ គ្រាប់)។ យើង​នឹង​រង់ចាំ​មើល បើ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ខ្សែ​ប្រយុទ្ធ​របស់ Spurs អាច​បំប៉ោង​សំណាញ់​ទី​ក្រុម​អ៊ីតាលី​ទៀត​នោះ គេ​នឹង​ក្លាយ​ជា​កីឡាករ​លំដាប់​ទី ១ របស់​អង់គ្លេស​ហើយ​នៅ​កំណត់ត្រា​ខាង​លើ៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT