ស្ថិតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ កើត​ឡើង​នៅ​ជំនួប​អង់គ្លេស-ដាណឺម៉ាក​យប់​មិញ

ដាណឺម៉ាក​បាន​អស់​ឱកាស​នៅ​ការ​ប្រកួត Euro 2020 ត្រឹម​វគ្គ ៤ ក្រុម​ចុង​ក្រោយ បន្ទាប់​ពី​ចាញ់​អង់គ្លេស ២-១ ​នៅ​ឯ​កីឡដ្ឋាន Wembley កាល​ពី​យប់​មិញ។ ក្រោយ​ចប់​ការ​ប្រកួត​យើង​មាន​រឿង​ត្រូវ​ជជែក​គ្នា​ជា​ច្រើន មិន​ថា​តែ​ភាព​រកាំរកូស​មួយ​ចំនួន​ក្នុង​ការ​ប្រកួត ក៏​ដូច​ជា​ស្ថិតិ​និង​កំណត់ត្រា​ដែល​បាន​កើត​ឡើង។

បើ​តាម​ Opta យើង​ធ្វើ​ការ​សម្រង់​ស្ថិតិ​និង​កំណត់ត្រា​គួរ​ឲ្យ​ចាប់​អារម្មណ៍ ៥ ដែល​បាន​កើត​ឡើង​នៅ​ប្រកួត​ពេញ ១២០ នាទី​កាល​ពី​យប់​មិញ៖

៥) Mikel Damsgaard ជា​អ្នក​ស៊ុត Free-Kick ត្រង់​បញ្ចូល​ទី​មុន​គេ​បង្អស់​នៅ Euro 2020
៤) អង់គ្លេស​ចំណេញ​ពី​បាល់ Own Goal (ចូល​ទី​ខ្លួន​ឯង) ជា​លើក​ដំបូង​នៅ​ប្រវត្តិសាស្រ្ត Euro
៣) Euro 2020 ជា​ព្រឹត្តិការណ៍​ប្រចាំ Euro ដែល​មាន​ការ​លេង​បន្ថែម​ម៉ោង (Extra Time) ច្រើន​បំផុត
២) Harry Kane ក្លាយ​ជា​កីឡាករ​អង់គ្លេស​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​នៅ​ព្រឹត្តិការណ៍​​ខ្នាត​ធំ តាម​ស្មើ​ Gary Lineker (១០ គ្រាប់)
១) អង់គ្លេស​ឡើង​មក​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ Euro ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT