ក្មេង​រើស​បាល់​កាល​ប៉ះ Barca នៅ UCL ពេល​នេះ​ចុះ​កុងត្រា​ឲ្យ Liverpool ហើយ

នៅ​ជំនួប​ Liverpool-Barcelona កាល​ពី​ខែ​ឧសភា ឆ្នាំ ២០១៩ មាន​ក្មេង​រើស​បាល់​ដ៏​រហ័ស​មួយ​បាន​រំលេច​វត្តមាន​នៅ​ឯ​កីឡដ្ឋាន Anfield ដែល​គេ​ក៏​ជា​ចំណែក​ជួយ​ឲ្យ Liverpool អាច​វាយបក​យក​ឈ្នះ​ទៅ​លើ​ក្រុម​អេស្ប៉ាញ ៤-០ ផង​ដែរ។

កាល​នោះ​គេ​មាន​អាយុ ១៤ ឆ្នាំ មាន​ឈ្មោះ Oakley Cannonier ដែល​អ្នក​ប្រហែល​ជា​ចាំ​ហើយ​ពេល​ដែល Alexander-Arnold ទទួល​បាន​ការ​គប់​បាល់​ចូល​ទីលាន​យ៉ាង​លឿន ហើយ​គេ​លើក Corner ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូល​ទី។ ឥឡូវ​ Oakley មាន​អាយុ ១៧ ឆ្នាំ ដោយ​កន្លង​មក​គេ​លេង​ឲ្យ​ Liverpool ឈុត​ថ្នាល​យុវជន តែ​ពេល​នេះ​គេ​បាន​ជាប់​កុងត្រា​មក​លេង​ឲ្យ​ឈុត​ U18 ជា​ផ្លូវការ​ហើយ។

កីឡាករ​សញ្ជាតិ​អង់គ្លេស គេ​លេង​នៅ​តំណែង​ប្រយុទ្ធ​កណ្តាល ដែល​អតីតកាល​គេ​បង្វឹក​ចេញ​ពី​ក្លឹប Leeds ​នៅ​ឯ​ទីក្រុង​កំណើត។ យើង​នឹង​រង់ចាំ​មើល ថា​អនាគត​របស់ Oakley ពេល​បន្ទាប់​ទៀត​នឹង​ទៅ​ជា​បែប​ណា ហើយ​ពេល​ណា​ទៅ​ដែល Jurgen Klopp នឹង​ផ្តល់​ឱកាស​ឲ្យ​គេ​ទៅ​លេង​នៅ​ឈុត​ធំ?

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT