នៅយប់មិញនេះ មុនចាប់បាល់ប៉េណាល់ទីរបស់ Harry Kane គឺមានអ្នកគាំទ្រអង់គ្លេសបានបាញ់ភ្លើង Laser ដាក់អ្នកចាំទី Kasper Schmeichel របស់ក្រុមដាណឺម៉ាកផងដែរ។
នៅយប់មិញនេះ អង់គ្លេសត្បិតតែមានប្រៀបជាងដាណឺម៉ាកមែន ប៉ុន្តែជាក់ស្ដែងទៅដាណឺម៉ាកទេដែលរកគ្រាប់បាល់បានមុននោះ និងគ្រាប់បាល់តាមស្មើរបស់អង់គ្លេសក៏ជាការធ្វើឱ្យចូលទីខ្លួនឯងរបស់ដាណឺម៉ាកទៀត។ ខណៈដែលការបន្ថែម១៥នាទីពីរដងវិញ អង់គ្លេសក៏ទទួលបានឱកាសទាត់ប៉េណាល់ទី១គ្រាប់ផងដែរ។
មុនការទាត់ប៉េណាល់ទី អ្នកគាំទ្រអង់គ្លេសក៏បានបាញ់ភ្លើង Laser ដាក់មុខអ្នកចាំទី Kasper Schmeichel ដែរ តែរូបគេនៅតែសង្គ្រោះបាល់១ជើងរបស់ Kane បាន។ សោកស្ដាយសង្គ្រោះបានមែន តែ Kane ក៏ថែមបាល់ផ្លោងចេញនោះបញ្ចូលទីវិញបានសម្រេច។ ចប់ការប្រកួត អង់គ្លេស បានយកឈ្នះលើក្រុមដាណឺម៉ាកក្នុងលទ្ធផល ២-១៕ប្រភព៖ DailyMail
Here you can see how the green laser is pointed at Kasper Schmeichel just before the penalty kick pic.twitter.com/6w5s43rjuY
— Rasmus Vuori (@rasmusvuori) July 7, 2021