អ៊ីតាលី​ខ្វះ​តែ​ជ័យជម្នះ​ឬ​ស្មើ ២ ប្រកួត​ទៀត​ទេ នឹង​ឈោង​បាន​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​យក​ឈ្នះ​ទៅ​លើ​អេស្ប៉ាញ ដោយ​បាល់​ប៉េណាល់ទី​កាល​ពី​យប់​មិញ ក៏​នាំ​ឲ្យ​ក្រុម​អ៊ីតាលី​មាន​ឱកាស​បន្ត​កំណត់ត្រា​របស់​ខ្លួន នាម​ជា​ក្រុម​ដែល​លេង​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” ៣៣ ប្រកួត​ហើយ ដោយ​ត្រូវ​ការ ២ ប្រកួត​ទៀត​ប៉ុណ្ណោះ ដើម្បី​បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីតាលី​ចាញ់​លើក​ចុង​ក្រោយ​ក្រោម​ថ្វី​ជើង​របស់​ព័រទុយហ្គាល់ កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០១៨ ដែល​វា​ជា​បរាជ័យ​លើក​ទី ២ ក្រោម​ការ​ដឹកនាំ​របស់​លោក Roberto Mancini តាំង​ពី​ឆ្នាំ ២០១៨ នោះ​មក។ បន្ត​រហូត​មក​ទល់​ឆ្នាំ​ ២០២១ អ៊ីតាលី​ស្គាល់​តែ​ជ័យជម្នះ និង​ស្មើ ហើយ​បន្ត​ដល់ ៣៣ ប្រកួត​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំណត់ត្រា​ក្រុម​ជម្រើស​ជាតិ​លេង​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” ច្រើន​ប្រកួត​បំផុត​នៅ​ក្នុង​ពិភពលោក មាន​ ២ ក្រុម​គឺ​ប្រេស៊ីល នៅ​ឆ្នាំ ១៩៩៣-៩៦ និង​អេស្ប៉ាញ​នៅ​ឆ្នាំ ២០០៧-០៩ ដែល​មាន ៣៥ ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ហើយ​អ៊ីតាលី​អាច​បន្ត​កំណត់ត្រា​នេះ​បាន លុះ​ត្រា​ណា​តែ​អាច​យក​ឈ្នះ​នៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ព្រោះ​គ្មាន​ពាក្យ​ថា ស្មើ ឡើយ​នៅ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ ហើយ​ប្រកួត​ទី ៣៥ អាច​ស៊ីសង​ជាមួយ​ក្រុម​ប៊ុលហ្គារី នៅ​ខែ​កញ្ញា​ឯ​ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT