ខ្សែការពារ Sergio Ramos នឹងទៅពិនិត្យសុខភាពជាមួយក្រុម PSG នៅថ្ងៃអង្គារនេះហើយ ដើម្បីចុះកុងត្រារយៈពេល២ឆ្នាំជាមួយក្លឹបអ្នកមានបារាំងនេះតែម្ដង។
Ramos បានចាកចេញពីក្រុម Real Madrid ក្រោយចំណាយពេល១៦ឆ្នាំជាមួយក្លឹបយក្សអេស្ប៉ាញនេះ។ ការប្រកាសចាកចេញនេះដែរ បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង និងក្លាយជាឱកាសល្អសម្រាប់ក្រុម PSG ចុះកុងត្រាយកប្រធានក្រុមរូបនេះទៅផងដែរ។ ដោយពេលនេះក្ដីស្រមៃរបស់ក្រុម PSG បានសម្រេចទៅហើយ ព្រោះ Ramos បានយល់ព្រមទៅលេងឱ្យហើយ។
បើតាមប្រភពនៅអេស្ប៉ាញ បានបញ្ជាក់ថាខ្សែការពារខាងលើនេះ នឹងពិនិត្យនៅថ្ងៃនេះ មុនពេលបង្ហាញខ្លួន ចុះកុងត្រារយៈពេល២ឆ្នាំលេងនៅទឹកដីបារាំង៕ប្រភព Marca