បើ​មក​ដឹក​នាំ Man Utd ​មែន Zidane ​នឹង​នាំ​កីឡាករ​៤​នាក់​នេះ​មក​ដែរ

លោក Zidane ​បាន​បង្ហើប​ថា ​នឹង​ចូល​ដឹក​នាំ​ក្រុម​ថ្មី​នៅ​ពេល​ខាង​មុខ​នេះ ​ក្រោយ​ពី​សម្រាក​ជា​ច្រើន​ខែ ជាមួយ​គ្រួសារ​មក។

ចំពោះ​ការ​ប្រកាស​នេះ ​មិន​ទាន់​បង្ហើប​ជា​ផ្លូវការ​ទេ ប៉ុន្តែ​គេ​សន្និដ្ឋាន​ថា​ក្លឹប​មួយ​នោះ​អាច​ជា Manchester United ​ហើយ ​ប្រសិន​ណា​ប្រធាន​ក្លឹប​សម្រេច​ចិត្ត​ដក​លោក Jose Mourinho ​ចោល។

ប្រភព​មួយ​ចំនួន​ព្យាករណ៍​ថា​ប្រសិន​បើ​រឿង​នោះ​ ជា​រឿង​ពិត​មែន ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Zidane ​ក្រុម​បិសាច​ក្រហម ​នឹង​ធ្វើ​ការ​រុះរើ​ក្រុម​ច្រើន​ជាក់​ជា​មិន​ខាន។

លោក Zidane ​អាច​នឹង​នាំ​យក​កីឡាករ​ដល់​ទៅ​៤​នាក់​ឯ​ណោះ ដើម្បី​មក​ពង្រឹង​និង​ជួយ​ក្រុម Man Utd ​ឱ្យ​ខ្លាំង​ឡើង​វិញ។ ​ដោយ​ក្នុង​នោះ រួម​មាន​តំបន់​ប្រយុទ្ធ Edinson Cavani ​និង James Rodriguez ​

ខណៈ​ដែល​តំបន់​បម្រើ​វិញ​រួម​មាន Toni Kroos ​និង ​Thiago Alcantara ។ កីឡាករ​ទាំង​៤​នាក់​នេះ ​ត្រូវ​

បាន​គេ​គិត​ថា​នឹង ​ជា​មុខ​ព្រួញ​សម្រាប់​លោក Zidane ​មក​ធ្វើ​ឱ្យ​បិសាច​ក្រហម​ខ្លាំង​ឡើង​វិញ៕ ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT