De Ridder ប្រាប់​ថា សង្គ្រាមជាមួយ Aung La ចប់​ហើយ ចង់ជួបអ្នក​ខ្លាំង​ថ្មី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជើង​ខ្លាំង​ហុល្លង់ Reinier de Ridder បាន​និយាយ​ថា សង្គ្រាម​លើ​សង្វៀន​ជា​មួយ​វីរបុរស​ភូមា Aung La N Sang បានចប់​ហើយ បន្ទាប់​ពី​ជួប​គ្នា​ពីរ​លើក​ទទួល​បាន​ខ្សែ​ក្រវាត់​ពិភព​លោក​ទាំង​ពីរ​លើក។ រូប​គេ​ចង់​ស្វែង​រក​ដៃ​គូ​ប្រឈម​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ONE Championship: ឥឡូវ​នេះ លោកយល់​យ៉ាង​ណា​ពេល​ញគិត​ទៅដល់​ជ័យជម្នះ​លើក​ទី​២​លើ​កីឡាករ Aung La N Sang នៅ “ONE on TNT IV?”

Reinier de Ridder: ខ្ញុំ​រីក​រាយ​ចំពោះ​លទ្ធផល ហើយ​ក៏​កាន់​តែ​សប្បាយ​ចិត្ត​ដែល​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ទី​២ បើ​ទោះ​ជា​ខ្ញុំ​ទទួល​បាន​ដំណឹងឲ្យ​ប្រកួត​ត្រឹម​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ។ ខ្ញុំ​រីក​រាយ​នឹង​អាជីព ហើយ​ចង់​រក​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ថ្មីនា​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ONE: ប្រកួត​លើក​ទី១​ឈ្នះ​ក្នុង​ទឹក​ទី​១ តែ​លើក​ទី​២​ឈ្នះ​ត្រឹម​ពិន្ទុ​ តើ​លោក​មាន​អ្វី​និយាយ​ពី Aung La N Sang?

RDR: មែន​លើក​ទី​២​នេះ​បាន​ឈ្នះ​ត្រឹម​ពិន្ទុ តែ​ខ្ញុំ​រីក​រេាយ។ ខ្ញុំមិន​ល្អ​គ្រប់​គ្រាន់​ដូច​អ្វី​ដែល​ខ្ញុំ​ធ្លាប់​ខ្លាំង​ពី​មុន​ទេ តែ​ខ្ញុំ​ក៏​នៅ​តែ​អាច​យក​ឈ្នះ ក្រោយ​ពេល​តស៊ូ​គ្នា​៥​ទឹក។ ជា​រួម​ខ្ញុំ​សប្បាយ​ចិត្ត។

ONE: មុន​ពេល​វ៉ៃ​លើក​ទី​២ លោក​​ដូច​ជា​រីក​រាយ និង​ជឿ​ជាក់​ខ្លួន​ថា គ្រប់​គ្រាប់សម្រាប់់ការ​ប្រកួត​លើក​ទី​២។ ពេល​នោះ​ប្រការ​អ្វី​ធ្វើ​ឲ្យ​លោក​មាន​ទំនុក​ចិត្ត?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RDR: ខ្ញុំពិត​ជា​មាន​អារម្មណ៍​ទុក​ចិត្ត​លើ​ខ្លួន​ឯង​មែន។ ខ្ញុំពិត​ជា​រួច​រាល់​សម្រាប់​ការ​ប្រកួត​មែន តែ​យលង​ត្រូវ​ការ​ពេល​វេលា​រៀប​ចំ​ផ្លូវ​ចិត្ត​ដែរ។ ខ្ញុំ​ទទួល​បាន​ដំណឹង​ឲ្យ​ប្រកួត​ជំនួស​គេ​តែ​៦​ថ្ងៃ​ប៉ុណ្ណោះ អីចឹងវា​ខ្លី​ពេក​សម្រាក​ត្រៀម​ចិត្ត ហើយគ្រាន់​តែ​រត់​ការ​ឯកសារ​គឺ៤​ថ្ងៃ​ទៅ​ហើយ ដូច្នេះ​អត់​បាន​សម្រួល​អារម្មណ៍​សោះ។

និយាយ​ត្រង់​ចុះ ខ្ញុំ​អត់​សប្បាយ​ចិត្ត​ប្រកួត​ជា​មួយ​គាត់​ទេ។ វា​ពិត​ជា​ពិបាកជាង​ការ​ប្រកួត​លើក​ទី១​កាល​ពី​ខែ​តុលា ឆ្នាំ​២០២០ ដូច្នេះ​ខ្ញុំ​ចេះ​តែ​រីក​រាយ និង​បង្ហាញ​ការ​ជឿ​ជាក់ដើម្បី​គាំទ្រ​ខ្លួន​ឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ONE: សម្លឹង​មើល​ជើង​ខ្លាំងទម្ងន់ middleweight លោក​ទំនង​ជា​សម​ជា​មួយ​ Leandro Ataides សម្រាប់​ក្បាច់​វ៉ៃ​ពី​ចម្ងាយ។ លោក​គិត​យ៉ាង​ដូច​ម្តេច​ដែរ​ចំពោះ​គាត់?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RDR: ខ្ញុំ​គិត​ថា គាត់​ជា​ដៃ​គូខ្លាំង​ក្លា​ម្នាក់​សម្រាប់​ខ្ញុំ។ ក្បាច់​វ៉ៃ​របស់​គាត់​ខ្លាំង ចេញ​អាវុធសាហាវ និង​គ្រោះ​ថ្នាក់ ហើយ​ខ្ញុំ​រីក​រាយ​បើ​បាន​ជួប​គាត់​ម្តង​ទៀត។ គាត់​ជា​ដៃគូ​តែ​ម្នាក់​គត់​ដែល​ខ្ញុំ​មិន​អាច​បញ្ចប់​ពាក់​កណ្តាល​ទឹក​បាន ដូច្នេះ​វា​ពិត​ជា​ល្អ បើ​បាន​ជួប​គាត់​ម្តង​ទៀត។ គាត់​ជា​កីឡាករ​ប្រដាល់​ដ៏​ខ្លាំង​ម្នាក់ និង​កាយ​សម្បទា​ក៏​ល្អ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ONE: ជើង​ខ្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​គឺ Vitaly Bigdash។ តើ​លោក​គិត​យ៉ាង​ណា​ចំពោះ​គាត់?

RDR: ល្អ គាត់​ជា​កីឡាករ​ល្បី​ម្នាក់ មិន​អីចឹង? គាត់​បាន​ដក​ខ្លួន ហើយ​ខ្ញុំ​​ចូល​ខ្លួន​ជំនួស។ តាម​ពិត​ទៅ គាត់​ធ្លាប់​វ៉ៃ​ជា​មួយ Aung La ពីរ​ដង​រួច​មក​ហើយ។ គាត់មិន​សូវ​សកម្មលើ​សង្វៀន​ទេ។ ខ្ញុំ​គិត​ថា គាត់មិន​ទាន់​សក្តិសម​ជា​មួយ​ខ្ញុំ​បំផុត​នោះ​ទេ។ តែ​បើ​គេ​រៀប​ចំ​ឲ្យ​ប្រកួត ខ្ញុំ​ទទួល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ONE: ចុះ​ Fan Rong? លោកបាន​យក​ឈ្នះ​ពេល​ប្រកួត​នៅ​ ONE លើក​ដំបូង តែ​ក្រោយ​មក​គាត់​ក៏​ប្រកួត​ឈ្នះ២​ដង​ជាប់​គ្នា​ដែរ?

RDR: បាទ គាត់​ប្រកួត​ចុង​ក្រោយ​ជា​មួយ Yuri Simoes ដែល​ជា​ជើង​ឯក ADCC ម្នាក់។ គាត់​ជា​កីឡាករ​ពូកែ​ចំបាប់​ម្នាក់​ក្នុង​លោក ហើយ​គាត់​ពិត​ជា​​ធ្វើ​ឲ្យ​ពិបាក​ដែរ​ពេល​នោះ។ គាត់​មាន​ក្បាច់​បោក​ផ្តួល​ល្អ និង​ការពារ​ក៏​ល្អ។ គាត់​មាន​អ្នក​គាំទ្រ​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ONE: លោក​ធ្លាប់​ប្រកាស​ចង់​ជួប Brandon Vera បន្ទាប់​ពី​ប្រកួត​ចុង​ក្រោយ តែ​កីឡាករ​ Vera បាន​ចាញ់​កីឡាករ​ឥណ្ឌា Arjan Bhullar អស់​ខ្សែ​ក្រវាត់​ពិភព​លោក ONE Heavyweight បាត់​ហើយ។ លោក​គិត​យ៉ាង​ណា​ចំពោះ​កីឡាករ​ទាំង​ពីរ អាច​ជា​ដៃ​គូ​បន្ទាប់​របស់​លោក​ទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RDR: អ្នក​ទាំង​ពីរ​អាច​ជា​ឱកាស​បង្កើត​ប្រវត្តិ​សាស្ត្រ​មួយ​ដែរ​សម្រាប់​ខ្ញុំ ហើយ​ខ្ញុំ​ពិត​ជា​ចង់​ជួប​ខ្លាំង​ណាស់។  ឥឡូវ​ឃើញ​ជើង​ឯក​ថ្មី ខ្ញុំ​ចង់​ចាប់​អារម្មណ៍​ម្ចាស់​ខ្សែ​ក្រវាត់​ថ្មី។

ONE: ជើង​ឯកពិភព​លោក​ថ្មី Arjan បាន​និយាយ​ថា គាត់​ចង់​បាន​ខ្សែ​ក្រវាត់ light heavyweight ពី​លោក។ លោក​រីករាយ​ដាក់​ខ្សែ​ក្រវាត់​ឲ្យ​គាត់​ដណ្តើម​ទេ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RDR: ហេតុ​អី​មិន​អាច។ វា​មិន​មែន​ជា​ការ​ប្រកួត​ព្រោះ​តែ​ខ្សែ​ក្រវាត់​ទេ។ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​ជើង​ខ្លាំង​ម្នាក់​ដែលគេ​គ្រប់​គ្នា​ចង់​ជួប​នៅ​លើ​ផែន​ដី។

ONE: តើ​លោក​យល់​យ៉ាង​ណាចំពោះ​ការ​ប៉ះ​ជា​មួយ​អ្នក​ជំនាញ​ចំបាប់ដូច​ជា Arjan?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

RDR: ខ្ញុំ​នឹង​ចាប់​គាត់​ផ្តួល​ស្រួល​បំផុត។ ជំនាញ​ចំបាប់​គឺ​ជា​របស់​គាត់ តែ​មើល​ទៅ​គាត់​មិន​ខ្លាំង​ខាងចំបាប់​ទេ។ គាត់​​ល្អ ហើយ​ចំបាប់​ជា​ជំនាញ​ដើម​របស់​គាត់ តែ​មិន​ឃើញ​គួរ​ឲ្យ​គ្រោះ​ថ្នាក់​ផង។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT