រំឭក​​ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នានិងការព្យាករណ៍គ្រាប់បាល់ ជំនួប​អង់គ្លេស-ដាណឺម៉ាក&អេស្ប៉ាញ-អ៊ីតាលី

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត Euro 2020 បាន​ឈាន​ចូល​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​អ៊ីតាលី​ត្រូវ​ប៉ះ​អេស្ប៉ាញ នៅ​វេលា​ម៉ោង ០២:០០ នាទី​ទាប​ភ្លឺ ​ថ្ងៃ​ទី ៧ ​កក្កដា ហើយ​អង់គ្លេស​ត្រូវ​ប៉ះ​ដាណឺម៉ាក ​នៅ​ម៉ោង​ដដែល នា​ថ្ងៃ​ទី ៨ ​កក្កដា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួក​គេ​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង ដែល​មិន​អាច​មើល​ស្រាល​បាន ហើយ​ឆ្លង​ផុត​ក្រុម​ជម្រើស​ជាតិ​ធំៗ​ជា​ច្រើន មុន​មាន​ឈ្មោះ​អាច​ឡើង​មក​ដល់​វគ្គ​នេះ។ យ៉ាង​ណា​ដើម្បី​ញាំង​ឲ្យ​ការ​ទស្សនា​របស់​អ្នក​កាន់​តែ​ជក់ចិត្ត CTS Sports ក៏​សូម​ធ្វើ​ការ​រំឭក​លើក​មក​បង្ហាញ​នូវ​ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នា​ ស្ថិតិ​មួយ​ចំនួន ក៏​ដូច​ជា​លទ្ធផល​ព្យាករណ៍​គ្រាប់​បាល់​សម្រាប់​ប្រកួត​ទាំង​ ២ ខាង​លើ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) អ៊ីតាលី ទល់​អេស្ប៉ាញ

ជួប​គ្នា​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩២៤ ហើយ​សរុប​មក​ទល់​បច្ចុប្បន្ន​មាន ៣៣ លើក​ហើយ។ អ៊ីតាលី​ឈ្នះ ១២ លើក ស្មើ ១២ លើក និង​ចាញ់ ៩ លើក ខណៈ​នៅ Euro ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា ៦ លើក ដោយ​លើក​ចុង​ក្រោយ​អ៊ីតាលី ទម្លាក់​អេស្ប៉ាញ ក្រោម​លទ្ធផល ២-០ នៅ​វគ្គ ១៦ ក្រុម កាល​ពី​ឆ្នាំ ២០១៦។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុប​ការ​ជួប​គ្នា ៩ លើក​ចុង​ក្រោយ​នៅ​ពាន Euro និង World Cup អ៊ីតាលី​គឺ​មាន​ប្រៀប​ជាង​ដោយ​ឈ្នះ ៤ ស្មើ ៤ និង​ចាញ់​តែ ១ លើក​គត់។

៥ ប្រកួត​ចុង​ក្រោយ​របស់​អ៊ីតាលី មិន​ទាន់​ស្គាល់​ថា ចាញ់ ឬ​ស្មើ​នោះ​ទេ ជា​ពិសេស​នៅ Euro 2020 សារ​នេះ​ពួក​គេ​ធ្វើ​បាន​ល្អ​មិន​គួរ​ឲ្យ​ជឿ។ រី​ឯ​អេស្ប៉ាញ​ឈ្នះ ៣ ស្មើ ២ បន្ត​ឈរ​ឈ្មោះ​ជា​ក្រុម​ដែល​ពូកែ​ខាង​បញ្ជូន​បាល់ តែ​ការ​បញ្ចប់​ទី​និង​ទប់​គ្រាប់​បាល់ Clean Sheet គឺ​ឡើង​ចុះ​មួយ​សារៗ ដែល​យើង​ពិបាក​នឹង​ទស្សន៍ទាយ​ទុក​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​សមាសភាព​កីឡាករ មិន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​សម្រាប់​ក្រុម​ទាំង​ពីរ​ឡើយ ពោល​គឺ​ពេញ​ជើង​ទាំង​សង​ខាង ហើយ​តាម​ការ​ព្យាករណ៍​ជម្រើស ១១ នាក់​ដំបូង​របស់​ក្រុម​អ៊ីតាលី​អាច​ជា​មាន៖ Donnarumma; Lorenzo, Bonucci, Chiellini, Emerson; Barella, Jorginho, Verratti; Chiesa,Immobile និង Insigne។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈ​ដែល​អេស្ប៉ាញ​អាច​ជា​មាន៖ Simon; Azpilicueta, Laporte, Pau Torres, Alba; Koke, Busquets, Pedri; Ferran Torres, Morata និង Olmo។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្អែក​តាម​ទម្រង់​លេង​ដ៏​ល្អ​របស់​អ៊ីតាលី​នៅ​រយៈ​ពេល​ចុង​ក្រោយ ​ក៏​ដូច​ជា​ស្ថិតិ​ប៉ះ​គ្នា​កន្លង​មក​ដែល​អ៊ីតាលី​មាន​ប្រៀប​ជាង​ស្រាប់​ផង សម្រាប់​គូ​នេះ​យើង​សូម​ទស្សន៍ទាយ​ថា អ៊ីតាលី​នឹង​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​យក​ឈ្នះ​អេស្ប៉ាញ ២-១ ដោយ​រវាង​ក្រុម​ទាំង​សង​ខាង​មិន​ងាយ​នឹង​ស៊ី​ដាច់​គ្នា ២ គ្រាប់​បាន​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) អង់គ្លេស ទល់​ដាណឺម៉ាក

ដាណឺម៉ាក​ជា​ក្រុម​ដែល​ជួប​រឿង​ខក​ចិត្ត ចាញ់​ហ្វាំងឡង់ ១-០ ហើយ​ត្រូវ​បាត់បង់ Christian Eriksen តាំង​ពី​ប្រកួត​ដំបូង បែរ​ជា​បង្ហាញ​ភាព​ខ្លាំង​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ រហូត​អាច​ឆ្ពោះ​មក​ដល់​វគ្គ ៤ ក្រុម​ទល់​អង់គ្លេស។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រឹម ៣ ប្រកួត ដាណឺម៉ាក​រក​បាន ១០ គ្រាប់ រាប់​បាន​ជា​ក្រុម​ពូកែ​ខាង​សម្រុក​យក​គ្រាប់​បាល់ ហើយ​អង់គ្លេស ជា​ក្រុម​ដែល​ពូកែ​ទប់​មិន​ឲ្យ​របូត​គ្រាប់​បាល់ ជាប់​ឈ្មោះ​ជា​ក្រុម​តែ​មួយ​គត់​នៅ Euro 2020 ដែល​មិន​ទាន់​ឲ្យ​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​បាន​ឡើយ។ ដ្បិត​បើ​អង់គ្លេស​សំបក​ក្រៅ​ទៅ​មើល​មាន​ប្រៀប​ជាង តែ​អ្នក​ត្រូវ​ចាំ​ថា ដាណឺម៉ាក​មិន​អាច​មើល​ស្រាល​បាន​ទេ ពួក​គេ​ធ្លាប់​ជា​ក្រុម​ឈ្នះ​ពាន Euro កាល​ពី​ឆ្នាំ ១៩៩២ ខណៈ​អង់គ្លេស​អស់​ធំ​ ឡើង​បាន​ត្រឹម​វគ្គ ៤ ក្រុម​ប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រវត្តិ​ធ្លាប់​ប៉ះ​គ្នា អង់គ្លេស​ជួប​ដាណឺម៉ាក ២១ លើក ឈ្នះ ១២ ស្មើ ៥ និង​ចាញ់ ៤ ដោយ​រាប់​តែ​នៅ Euro គឺ​មាន ៥ លើក ហើយ​អង់គ្លេស​ ឈ្នះ ២ ស្មើ ២ ចាញ់ ១។ យ៉ាង​ណា ២ ប្រកួត​ចុង​ក្រោយ​នៅ​ឆ្នាំ ២០២០ ដែល​ជួប​គ្នា​នៅ​ពាន UEFA Nations League អង់គ្លេស​ហាក់​បង្ហាញ​ទម្រង់​លេង​មិន​ល្អ ដោយ​ជើង​ទី ១ ស្មើ ០-០ និង​ជើង​ទី ២ ចាញ់ ០-១ ទល់​ដាណឺម៉ាក ដែល​នេះ​ក៏​ជា​រឿង​គួរ​ឲ្យ​បារម្ភ​សម្រាប់​អង់គ្លេស​នៅ​ការ​ប្រកួត​សារ​នេះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជម្រើស ១១ នាក់​ដំបូង​ដែល​ក្រុម​ទាំង​ពីរ​អាច​ប្រើប្រាស់ សម្រាប់​អង់គ្លេស​មាន​ដូច​ជា៖ Pickford, Walker, Stones, Maguire, Shaw, Phillips, Rice, Sancho, Mount, Sterling និង Kane។ រី​ឯ​ដាណឺម៉ាក​អាច​ជា៖ Schmeichel, Vestergaard, Kjær, Christensen, Mæhle, Delaney, Hojbjerg, Larsen, Braithwaite, Damsgaard និង Dolberg។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​រជ្ជកាល​ថ្មី​របស់​អង់គ្លេស​នៅ​ឆ្នាំ ២០២១ នេះ នរណា​ក៏​និយាយ​ដែរ​ថា ជា​ឆ្នាំ​ដែល​អង់គ្លេស​សក្ដិសម​ឈ្នះ​ពាន Euro បំផុត អ៊ីចឹង​យើង​នៅ​តែ​ហ៊ាន​ទស្សន៍ទាយ​ថា ជំនួប​នេះ​អង់គ្លេស​ប្រាកដ​ជា​ឈ្នះ​ តែ​មិន​កើត​ឡើង​លើស​ពី ៤ គ្រាប់​ឡើយ ពោល​លទ្ធផល អាច​ជា​អង់គ្លេស​យក​ឈ្នះ​ដាណឺម៉ាក ១-០ ឬ ២-១ ធំ​បំផុត៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT