ហេតុផល​ចម្បង ៣ ដែល Messi ស៊ូ​ឈរ​ទំនេរ​ជើង ហើយ​មិន​ទាន់​ព្រម​បន្ត​កុងត្រា​ថ្មី​ឲ្យ Barcelona

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ ​កក្កដា ឆ្នាំ ២០០៥ ​ជា​ថ្ងៃ​ដែល Lionel Messi បាន​ចុះ​ហត្ថលេខា​ក្លាយ​ជា​កីឡាករ​ឈុត​ធំ​របស់​ក្លឹប Barcelona ហើយ​មក​ទល់​ថ្ងៃ​ដដែល​នៅ​ឆ្នាំ ២០២១ កីឡាករ​អាហ្សង់ទីន​បែរ​ជា​លែង​មាន​ឈ្មោះ​ជា​សមាជិក​របស់​ Barcelona ត​ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នក​គាំទ្រ​មួយ​ចំនួន​នៅ​មិន​ទាន់​អាច​ប្រាប់​ខ្លួន​ឯង​ឲ្យ​ទទួល​ស្គាល់​បាន​ឡើយ​ថា ពេល​នេះ Messi ​មិនមែន​ជា​កីឡាករ Barcelona នោះ​ទេ ហើយ​ក៏​មិន​មាន​ន័យ​ថា ១០០ ភាគរយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ខ្សែ​ប្រយុទ្ធ​វ័យ ៣៤ ឆ្នាំ​នឹង​ព្រម​ចុះ​ហត្ថលេខា​លើ​កុងត្រា​ថ្មី​នោះ​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​ហេតុផល​ចម្បង ៣ ដែល M10 ​មិន​ព្រម​បន្ត​កុងត្រា​ថ្មី ហើយ​ស៊ូ​ឈរ​ជើង​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) រង់ចាំ​ក្លឹប​ទូទាត់​ប្រាក់​ពលកម្ម​ចាស់​ឲ្យ​ដាច់ស្រេច

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិត​ផុត​សុពលភាព​កុងត្រា​នៅ Barcelona ពិត​មែន ប៉ុន្តែ​ក្លឹប​មិន​ទាន់​ទូទាត់​ដាច់ស្រេច​នៅ​ប្រាក់​ពលកម្ម​ចាស់​ឲ្យ Messi នោះ​ឡើយ ដោយ​តាម​របាយការណ៍​ពី Marca បាន​ចុះ​ផ្សាយ​ថា ក្លឹប​នៅ​ជំពាក់​ប្រាក់​លើ​កិច្ច​ព្រមព្រៀង​ផ្សេងៗ​ជាមួយ​កីឡាករ​អាហ្សង់ទីន​ប្រមាណ​ ៦៣,៥ លាន​អឺរ៉ូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​ហើយ Messi ចង់​ដោះស្រាយ​ប្រាក់​លើ​កិច្ច​ព្រមព្រៀង​ចាស់​ឲ្យ​រួចរាល់​មួយ​សិន សឹម​ធ្វើ​ការ​ព្រមព្រៀង​លើ​កុងត្រា​ថ្មី​ក៏​មិន​​ហួស​ពេល​ដែរ។ ជា​រួម​គឺ​សាមី​ខ្លួន មិន​ចង់​ឲ្យ​បញ្ហា​នេះ​កាន់​តែ​ច្របូកច្របល់ ហើយ​បន្ត​ទៅ​ជាប់​ជំពាក់​ដែល​ត្រូវ​អូស​បន្លាយ​ដល់​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) បញ្ហា​ការ​បង់ពន្ធ និង​ប្រាក់​ចំណូល​របស់​ខ្លួន

ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ​នៅ​អេស្ប៉ាញ ជា​ប្រទេស​មួយ​ដែល​មាន​ច្បាប់​តឹងរ៉ឹង​បំផុត​លើ​ការ​បង់ពន្ធ​សម្រាប់​កីឡាករ​បាល់ទាត់ ដោយ​កន្លង​មក​មាន​កីឡាករ​កំពូលៗ​ជា​ច្រើន​ដែល​ត្រូវ​ឈឺក្បាល និង​ខ្លះ​ដ្បិត​ផ្ទេរ​ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​ដទៃ​ហើយ ក៏​ត្រូវ​ត្រលប់​មក​ដោះស្រាយ​វិញ​លើ​បញ្ហា​ពន្ធ​នៅ​អេស្ប៉ាញ​នេះ​ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Messi ចង់​ឲ្យ​ក្រុមប្រឹក្សាភិបាល​របស់ Barcelona ធ្វើ​ការ​រៀបចំ​ឲ្យ​បាន​ច្បាស់លាស់​អំពី​ការ​ទូទាត់ ​និង​លក្ខខណ្ឌ​ផ្សេងៗ​នៃ​ការ​បង់ពន្ធ​ទៅ​កាន់​រដ្ឋាភិបាល ដើម្បី​ធានា​បាន​ថា​ខ្លួន​នឹង​មិន​ប្រឈម​បញ្ហា​ណា​មួយ​នៅ​ពេល​ខាង​មុខ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុច​មួយ​ផ្សេង​ទៀត​ ដ្បិត​បើ Barcelona កំពុង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ក៏​ដោយ តែ M10 ក៏​នៅ​តែ​ចង់​ឲ្យ​ក្លឹប​អាច​ធានា​បាន អំពី​ការ​ផ្តល់​ប្រាក់​ពលកម្ម​ពេញលេញ​សម្រាប់​ខ្លួន ពោល​គ្មាន​ការ​កាត់​បន្ថយ ឬ​ពន្យារពេល​លើ​ការ​ទូទាត់​ដូច​មុន​ទៀត​ឡើយ លើ​ការ​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា ក្នុង​កិច្ច​ព្រមព្រៀង​កុងត្រា​ចាស់​ដែល M10 បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ ២០១៧ និង​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២១ កន្លង​ទៅ​នេះ គឺ​មាន​តម្លៃ​ដល់​ទៅ ៥៥៥ លាន​អឺរ៉ូ ដែល​គិត​ក្នុង​មួយ​រដូវ​កាល អាច​ទទួល​បាន ១៣៣ លាន​អឺរ៉ូ។ យ៉ាង​ណា​កិច្ច​ព្រមព្រៀង​កុងត្រា​ថ្មី​អាច​ទទួល​បាន​ប៉ុន្មាន មិន​ទាន់​មាន​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​ណា​មួយ​បង្ហើប​ប្រាប់​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) រង់ចាំ​មើល​ការ​រៀបចំ​ផែនការណ៍​របស់​ក្លឹប Barcelona

Lionel Messi តែងតែ​ចង់​ទទួល​បាន​ជោគជ័យ​នៅ​ការ​ប្រកួត​ធំៗ ហើយ​លោក​ក៏​ពិបាក​នឹង​បន្ត​ឈរ​ជើង​ដែរ បើ​កីឡាករ​ជុំវិញ​ខ្លួន​មិន​អាច​ចូលរួម​ចំណែក​ត្រួសត្រាយ​ឲ្យ​ក្រុម​ឈ្នះ​ពាន​បាន​នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច​យើង​បាន​ឃើញ​ស្រាប់​ហើយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ជា​ពិសេស​ក្រោយ​ពេល Luis Suarez ចាកចេញ Barcelona កាន់​តែ​ខ្សត់​ឱកាស​ឈ្នះ​ពាន មិន​ថា​តែ​នៅ La Liga និង Champions League។ ដូច្នេះ​ហើយ​ Messi កំពុង​រង់ចាំ​មើល​បន្ត​ទៀត​សិន ថា​ថ្នាក់​លើ​របស់ Barcleona នឹង​រៀបចំ​បែប​ណា​លើ​កំណែ​ប្រព័ន្ធ​លេង​ថ្មី ស្រប​ពេល​ដែល​កន្លង​មក​ក្លឹប​បង្ហាញ​ចេញ​មក​ខ្លះៗ​ហើយ ដូច​ជា​ការ​នាំ​យក Sergio Aguero, Memphis Depay និង Eric Garcia។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សរុប​រួម​ទៅ នៅ​ពី​ក្រោយ​ការ​សម្រេច​ចិត្ត​របស់ Messi គឺ​មាន​បញ្ហា​ជា​ច្រើន ដែល​យើង​មើល​ពី​ខាង​ក្រៅ​គឺ​មិន​ដឹង​អស់​នោះ​ទេ។ មួយ​ផ្សេង​ទៀត​យើង​ក៏​មិន​អាច​បន្ទោស​លោក​ទាំង​ស្រុង​នោះ​ដែរ ថា​ហេតុអ្វី​បាន​ជា​យក​បញ្ហា​លុយ​ជា​ធំ ខណៈ​ដែល​ក្លឹប​កាន់​ឆ្នាំ​របស់​ខ្លួន​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ ព្រោះ​ដូច​បង្ហាញ​ខាង​លើ ក្រៅ​ពី​បញ្ហា​ប្រាក់​ចំណូល Messi ក៏​ត្រូវ​ការ​ក្លឹប​ដែល​មាន​ចក្ខុវិស័យ​ដ៏​ច្បាស់លាស់​មួយ​ដែរ ព្រោះ​លោក​មិន​ចង់​ចំណាយ​ពេល​ឈរ​ជើង​ដោយ​មិន​ទទួល​បាន​ជោគជ័យ​អ្វី​នោះ​ឡើយ ណា​មួយ​កត្តា​អាយុ​របស់​លោក​ក៏​កាន់​តែ​រាង​ជ្រេ​ហើយ​ដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT