Patrick Vieira បានចាប់ឱកាសក្លាយជាអ្នកចាត់ការហើយ ដោយលោកនឹងដឹកនាំក្រុម Crystal Palace ក្នុងក្របខណ្ឌ Premier League រដូវកាលក្រោយនេះ។
អតីតកីឡាកររបស់ក្រុម Arsenal ខាងលើនេះ បានចុះកុងត្រាដឹកនាំក្រុមរហូតដល់ទៅ៣ឆ្នាំ គិតចាប់ពីរដូវកាលនេះតទៅ។ ដោយលោកចូលខ្លួននេះ គឺជំនួសតំណែងរបស់លោក Roy Hodgson ដែលបានប្រកាសលាឈប់ ក្រោយពីចប់រដូវកាលមុន។ ស្របពេលលោក Vieira នេះធ្លាប់ដឹកនាំក្រុម២ដែរ គឺ New York City FC និង Nice។
បុរសវ័យ៤៥ឆ្នាំខាងលើនេះមុនដឹកនាំក្រុម Crystal នេះ ក៏មានក្លឹបដទៃទៀតទាក់ទងដែរដូចជា Spurs និង Everton ជាដើម មុនពេលក្លឹប២នេះរកបានអ្នកចាត់ការថ្មីដូចគ្នា។ កាលនៅជាកីឡាករខ្សែបម្រើរូបនេះបានជួយ Arsenal ឈ្នះ Premier League ៣ដង FA Cup ៤ដងនិង Community Shield ៣ដងផងដែរ៕ប្រពភ៖ Skysport
👕 307 #PL appearances
🏆 3 PL titles
Ⓒ Captained Arsenal’s Invincibles seasonPatrick Vieira enjoyed a fine career, but how will he fare as manager of @CPFC? 🦅 pic.twitter.com/ZJlU7SA6lq
— Premier League (@premierleague) July 4, 2021
Proud and excited to be part of this new journey. I want to thank the @CPFC board for their trust & thank the fans for the amount of support I've been getting for the past few days. I can't wait to see you there, back where it all started @premierleague. Come on you Eagles 🦅❤️💙 pic.twitter.com/fa8BO6LZgW
— Patrick Vieira (@OfficialVieira) July 4, 2021