យើងបានរកឃើញហើយពីក្រុមទាំង ៤ ដែលឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro 2020 ដោយក្រុមអ៊ីតាលី ត្រូវប៉ះអេស្ប៉ាញ ខណៈអង់គ្លេសត្រូវប៉ះដាណឺម៉ាក ដែលប្រកួតនៅយប់រំលងអាធ្រាត្រថ្ងៃទី ៧/៨ កក្កដា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ យើងឃើញថាក្រុមទាំង ៤ មានចំណុចខ្លាំងរៀងគ្នា ដោយមើលតាមស្ថិតិលេចធ្លោរបស់ពួកគេ យើងបង្ហាញដូចខាងក្រោម៖
- អេស្ប៉ាញជាក្រុមរកបានគ្រាប់បាល់ច្រើនបំផុតនៅ Euro 2020 មាន ១២ គ្រាប់
- អេស្ប៉ាញជាក្រុមគ្រប់គ្រងបាល់ច្រើនបំផុតនៅ Euro 2020 មាន ៦៧,២ ភាគរយ
- អេស្ប៉ាញជាក្រុមមានអត្រាបញ្ជូនបាល់ជោគជ័យខ្ពស់បំផុតនៅ Euro 2020 មាន ៨៩,៤ ភាគរយ
- អ៊ីតាលីជាក្រុមមានឱកាសស៊ុតច្រើនបំផុតនៅ Euro 2020 មាន ១០១ លើក
- ដាណឺម៉ាកជាក្រុមដែលអាចឆក់យកបាល់ត្រលប់មកវិញពីគូប្រជែង (Ball Recovered) ច្រើនបំផុតនៅ Euro 2020 មាន ២២៥ លើក
- អង់គ្លេសជាក្រុមមិនទាន់របូតបាល់ចូលទីច្រើនបំផុត (Clean Sheet) នៅ Euro 2020 មាន ៥ លើក៕
ប្រភព៖ Euro