ក្រុមអ្នកគាំទ្រអង់គ្លេស បាននិយាយសរសើរដល់ខ្សែប្រយុទ្ធ Raheem Sterling ថាជាអ្នកនាំលេង និងជួយក្រុមអង់គ្លេសឱ្យជោគជ័យរហូតដល់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020។
ដំបូងឡើយអ្នកគាំទ្រមិនសប្បាយចិត្តនៅពេលឃើញលោក Southgate ដាក់ Sterling ឱ្យលេងជម្រើសដំបូងនោះទេ។ ប៉ុន្តែបន្ទាប់ពីរូបគេធ្វើបានល្អ និងរកបានគ្រាប់បាល់ជ័យជម្នះឱ្យអង់គ្លេសជាបន្ដបន្ទាប់នោះ ទើបបានជាពេលនេះពួកគេប្ដូរចិត្តហើយ។ ខ្សែប្រយុទ្ធរបស់ក្រុម Manchester City បានក្លាយជាកីឡាករសំខាន់ និងតែងតែបញ្ជូនបាល់ឱ្យ Harry Kane រកគ្រាប់បាល់។
ក្រុមអ្នកគាំទ្រអង់គ្លេសកំពុងសប្បាយចិត្តមែនទែនជាមួយទម្រង់លេងយ៉ាងល្អរបស់ក្រុមកន្លងមកនេះ។ ការឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ដោយមិនរបូត១គ្រាប់សោះនេះ ត្រូវបានអ្នកគាំទ្រ មើលឃើញថានេះជាឱកាសល្អបំផុតហើយសម្រាប់ឈ្នះពានរង្វាន់៕
ប្រភព៖ DailyMail