ក្រុមអង់គ្លេស បានឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីយកឈ្នះលើក្រុមអ៊ុយក្រែនក្នុងលទ្ធផល ៤-០ កាលពីយប់មិញនេះ។
ក្រុមរបស់លោក Gareth Southgate កំពុងកាន់កំណត់ត្រាពិសេសមួយហើយដែលឆ្លងកាត់៥ប្រកួតនៅ Euro នេះ ពួកគេមិនរបូតគ្រាប់បាល់១គ្រាប់សោះ។ ដែលនេះមិនទាន់មានក្រុមណាមួយអាចធ្វើបាននោះទេ។ ខណៈដែលការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះ ពួកគេនឹងប៉ះក្រុមដាណឺម៉ាក់នៅថ្ងៃទី៨ខាងមុខនេះ។
ការឡើងមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ ខ្សែការពារ Harry Maguire ដែលរកបាន១គ្រាប់នៅយប់មិញដែរនោះ បាននិយាយថាអង់គ្លេសនឹងមិនធ្វើឱ្យប្រវត្តិសាស្រ្ដដដែលដូចកាលពី World Cup 2018 នោះទេ។ អង់គ្លេស ស្គាល់ការឈឺចាប់នៅពេលធ្លាក់ត្រឹមវគ្គ៤ក្រុមចុងក្រោយនេះច្បាស់ ដូច្នេះវានឹងមិនកើតឡើងម្ដងទៀតនោះទេ៕
ប្រភព៖ DailyMail