ក្រុម​នារី Man Utd ​ស៊ី​ក្រុម ​Aston Villa ​១២-០ ​នៅ​រដូវ​កាល​ដំបូង​របស់​ខ្លួន

ម​នារី Manchester United ​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល ដោយ​​យក​ឈ្នះ​លើ​ក្រុម​នារី Aston Villa ​ក្នុង​លទ្ធផល ១២-០ ​នា​ការ​ប្រកួត​ពាន​រង្វាន់  FA Women’s Championship។

ក្រុម​នារី Man Utd ​ទើប​តែ​​បង្កើត​ឡើង​ថ្មី​ៗ​នេះ​ទេ ​ហើយ​ក៏​ឈាន​ជើង​ចូល​លេង​លីគ​រដូវ​កាល​នេះ​ដែរ។ ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​ឈ្មោះ Casey Stoney ​ដែល​ជា​អតីត​កីឡា​ការិនី​ជម្រើស​ជាតិ​អង់គ្លេស ​ក្រុម​មួយ​នេះ ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​បើក​ឆាក​ក្នុង​លីគ​ដំបូង ​ឈ្នះ​ក្រុម Aston Villa ​ដល់​ទៅ​១២-០ ​នេះ។

ពាន​រង្វាន់  FA Women’s Championship ​នេះ​ដែរ មាន​ក្រុម​ចូលរួម​១១​ក្រុម ​ដែល​នេះ​ជា​លីគ​ទី​២។ ​ដោយសារ​តែ Man Utd ​ទើប​តែ​បង្កើត​ទើប​លេង​នៅ​លីគ​នេះ ហើយ​ប្រសិន​បើ​ពួកគេ​ធ្វើ​បាន​ល្អ ​រដូវ​

កាល​ក្រោយ​អាច​ទៅ​លេង​នៅ​លីគ​ទី ១​បាន​ហើយ ជាមួយ​ក្រុម​ខ្លាំង​ៗ​ដទៃ​ទៀត​ដូចជា Liverpool  Arsenal , Chelsea ​និង Man City ​ជា​ដើម៕​ ​ប្រភពDailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT