ក្រុមតោកំណាចអង់គ្លេស បានយកឈ្នះលើក្រុមអ៊ុយក្រែនក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតពានរង្វាន់ Euro 2020 នៅវគ្គ៨ក្រុមចុងក្រោយ។
ដូចដែលការរំពឹងទុក ក្រុមអង់គ្លេសពិតជាធ្វើបានល្អណាស់។ ពួកគេរកបានដល់ទៅ៤គ្រាប់ ដោយប្រធានក្រុម Harry Kane ២គ្រាប់ Magurie ១គ្រាប់ និងHenderson ១គ្រាប់។ នេះជាជ័យជម្នះដែលបានជួយឱ្យក្រុមអង់គ្លេសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ហើយ ដោយត្រូវប៉ះ ជាមួយក្រុមដាណឺម៉ាក់នៅថ្ងៃទី៨ខាងមុខនេះ។
រំលឹកថាអង់គ្លេសក៏បានកាន់កំណត់ត្រាមួយដែរ ដែលបានក្លាយជាក្រុមទី១មិនរបូតគ្រាប់បាល់សោះ ៥ប្រកួតជាប់គ្នាក្នុងពានរង្វាន់ Euro ។ ដោយប្រកួតទី១ ពួកគេឈ្នះក្រូអាត ១-០ ប្រកួតទី២ ស្មើស្កុតឡែន ០-០ ប្រកួតទី៣ ឈ្នះឆែក ១-០ ប្រកួតទី៤ឈ្នះអាល្លឺម៉ង់ ២-០ និងប្រកួតទី៥ ឈ្នះអ៊ុយក្រែន ៥-០៕
ប្រភព៖ dailymail