Zinedine Zidane បានបង្ហើបថារូបគេនឹងចូលទីលានដឹកនាំក្រុមវិញនៅពេលឆាប់ៗខាងមុខនេះ ក្រោយពីចាកចេញពី Real Madrid កាលពីចប់រដូវកាលមុន។
ម្សិលមិញនេះ Zidane បានប្រាប់ទៅកាសែតអេស្ប៉ាញថា រូបលោកនឹងចូលទីលានវិញក្នុងពេលឆាប់ៗនេះ ព្រោះការខកខានដឹកនាំក្រុមយូរ ធ្វើឱ្យខ្លួនមិនសប្បាយចិត្តឡើយ។ អ្នកចាត់ការជោគជ័យរូបនេះ បន្ថែម ការងារដឹកនាំក្រុមបាល់ទាត់គឺជារឿងមិនអាចចោលយូរបានឡើយសម្រាប់លោក ព្រោះមួយជីវិតនេះគឺនឹងនៅជាមួយបាល់ទាត់នេះហើយ។
Zidane កំពុងមានទំនាក់ទំនងខ្លាំង ជាមួយក្រុមបិសាចក្រហម។ មានដំណឹងប៉ុន្មានសប្ដាហ៍មុនថា លោកត្រូវបានប្រធានក្លឹប ណាត់ជួបនិងនិយាយគ្នាចំពោះ ការមកដឹកនាំក្រុម Manchester United ប្រសិនបើលោក Jose Mourinho នៅតែធ្វើមិនបានល្អទៀតនោះ៕ ប្រភពDailyMail