ក្រោយតួលេខ Follower របស់ Cristiano Ronaldo បន្តកើនឡើងឥតឈប់ ក៏នាំទំហំប្រាក់ដែលអាចទទួលបានពីការផ្សព្វផ្សាយលើ Instagram មានការប្រែប្រួលទៅតាមនោះដែរ ហើយតាមទិន្នន័យថ្មីតារាឆ្នើមក្នុងវិស័យបាល់ទាត់រូបនេះ ឈរលើតារាសម្តែង ‘The Rock’ ហើយ។
ពេលមុនលោក Dwayne Jonhson ឬ ‘The Rock’ អាចរកបានច្រើនជាង Ronaldo ពីតម្លៃផ្សព្វផ្សាយ/ផុសលើ Instagram តែទិន្នន័យថ្មី ‘The Rock’ ធ្លាក់មកលេខ ២ វិញ។ ខាងក្រោមយើងបង្ហាញបញ្ជីបុគ្គលទាំង ១០ ស៊ីថ្លៃបំផុតលើការផ្សព្វផ្សាយលើគណនី Instagram គិតជា ផោន/ផុស៖
Cristiano Ronaldo ទទួលបាន ១,២ លានផោន
Dwayne Johnson ទទួលបាន ១,១ លានផោន
Ariana Grande ទទួលបាន ១,១ លានផោ
Kylie Jenner ទទួលបាន ១,០៨ លានផោន
Selena Gomez ទទួលបាន ១,០៨ លានផោន
Kim Kardashian ទទួលបាន ១,០២ លានផោន
Lionel Messi ទទួលបាន ៨៤០ ០០០ ផោន
Beyone ទទួលបាន ៨៣០ ០០០ ផោន
Justin Bieber ទទួលបាន ៨១០ ០០០ ផោន
Kendal Jenner ទទួលបាន ៧៦០ ០០០ ផោន៕
ប្រភព៖ SportBible