៤ ហេតុផល​ដែល Messi មិន​ទាន់​បន្ត​កុងត្រា​ថ្មី​ឲ្យ Barcelona ហើយ​ស៊ូ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Lionel Messi ​បច្ចុប្បន្ន​កំពុង​ឈរ​ឈ្មោះ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ ក្រោយ​ផុត​កុងត្រា​ពី​ក្លឹប Barcelona ​នៅ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ​ ២០២១ កន្លង​ទៅ។ តាម​ការ​ព្យាករណ៍​គេ​ជឿ​ថា មុន​និង​ក្រោយ M10 ក៏​នឹង​នៅ​តែ​បន្ត​ឈរ​ជើង​ឲ្យ​អ្នក​មាន​បុណ្យ​ដដែល គ្រាន់​តែ​គេ​មិន​ទាន់​ព្រម​ទម្លាក់​ចុង​ប៊ិច​ចុះ​ហត្ថលេខា​ភ្លាមៗ​នៅ​ពេល​នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើ​តាម​ការ​ចុះ​ផ្សាយ​ពី Sportskeeda បាន​បង្ហាញ​នៅ​ហេតុផល​អាច​ទទួល​យក​បាន ៣ ដែល​ Messi នៅ​រង់ចាំ​ការ​ឆ្លើយតប​ពី​ភាគី​ខាង​ Barcelona សិន៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ១) គឺ​ទាក់ទង​នឹង​បញ្ហា​នៃ​ការ​បង់ពន្ធ​ឲ្យ​រដ្ឋាភិបាល​អេស្ប៉ាញ ដែល Messi ចង់​ឲ្យ​ក្រុមប្រឹក្សាភិបាល​របស់​ក្លឹប Barcelona ដោះស្រាយ និង​រៀបចំ​ឲ្យ​ខ្លួន​ឲ្យ​ជាក់ច្បាស់ ថា​នឹង​មិន​មាន​បញ្ហា​អ្វី​ទៅ​ថ្ងៃ​មុខ ព្រោះ​ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ​បញ្ហា​ពន្ធ​នៅ​អេស្ប៉ាញ​បាន​បង្ក​រឿង​ឈឺ​ក្បាល​ដល់​កីឡាករ​កំពូលៗ​ជា​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ២) គឺ​ចង់​ឲ្យ Barcelona ទូទាត់​ឲ្យ​ដាច់ស្រេច​នៅ​ប្រាក់​ឧបត្ថម្ភ និង​ប្រាក់​ក្នុង​កិច្ចព្រមព្រៀង​ផ្សេងៗ​ដែល​ជាប់​ក្នុង​កុងត្រា​ចាស់​សិន សឹម​បន្ត​កុងត្រា​ថ្មី។ ពិត​មែន​ហើយ Barcelona មិន​ទាន់​ទូទាត់​ឲ្យ​កីឡាករ​អាហ្សង់ទីន​ ១០០ ភាគរយ​នោះ​ទេ ពាក់ព័ន្ធ​នឹង​ប្រាក់​កិច្ច​ព្រមព្រៀង​មួយ​ចំនួន ​ជាប់​ក្នុង​កុងត្រា​ចាស់ អ៊ីចឹង Messi មិន​ចង់​ឲ្យ​បូកបល់​ជាមួយ​កុងត្រា​ថ្មី​នេះ​បន្ត​ទៀត​ឡើយ។ មួយ​ផ្សេង​ទៀត​លោក​ចង់​ឲ្យ​ក្លឹប​ធានា​បាន​ថា នឹង​អាច​ផ្តល់​ឲ្យ​តាម​កិច្ច​ព្រមព្រៀង​ដែល​បាន​ចរចា ពោល​គឺ Messi នឹង​មិន​ទទួល​យក​ការ​កាត់​បន្ថយ​ថ្លៃ​ពលកម្ម​ឡើយ ដ្បិត​បើ​ក្លឹប Barcelona ​បច្ចុប្បន្ន​ប្រឈម​បញ្ហា​ហិរញ្ញវត្ថុ​ជាន់​ត្រួត​ក៏​ដោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទី ៣) គឺ Messi នៅ​បន្ត​តាម​មើល​ពី​ផែនការណ៍​រៀបចំ​របស់​ក្លឹប ពាក់ព័ន្ធ​នឹង​ការ​ទិញ​ចូល លក់​ចេញ​កីឡាករ ដែល​វា​ជា​យុទ្ធសាស្រ្ត​អាច​ជួយ​ឲ្យ​ក្លឹប​ជោគជ័យ​ទៅ​ពេល​ខាង​មុខ។ តួ​យ៉ាង​ក្លឹប​កំពុង​បង្ហាញ​មក​បណ្តើរៗ​ហើយ​ដូច​ជា​ការ​នាំ​យក Sergio Aguero, Memphis Depay និង Eric Garcia ដើម តែ M10 មិន​ទាន់​ចង់​បាន​ត្រឹម​ប៉ុណ្ណឹង​ទេ ពោល​នឹង​រង់ចាំ​មើល​បន្ត​ទៅ​ទៀត មុន​សម្រេច​លើ​ការ​បន្ត​កុងត្រា​ថ្មី​ជា​ផ្លូវការ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT