ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី មិនពិបាកឡើយសម្រាប់ការឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយពួកគេបានយកឈ្នះលើក្រុមបែលហ្សិកបានក្នុងលទ្ធផល ២-១។
សម្រាប់ការប្រកួតនេះដែរ លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី បាននិយាយថា៖ “យើងសមនឹងទទួលជ័យជម្នះនេះ។ យើងរងសម្ពាធបន្តិចនៅ១០នាទីចុងក្រោយ ក៏ព្រោះកីឡាកររបស់យើងនឿយហត់ ប៉ុន្តែយើងក៏គួរតែរកគ្រាប់បាល់បានច្រើននៅដើមការប្រកួតផងដែរ”។
អ៊ីតាលីកំពុងកាន់កំណត់ត្រាមិនចាញ់៣២ប្រកួតមកហើយ។ ពួកគេនឹងប៉ះជាមួយក្រុមអេស្ប៉ាញទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 នេះ៕ប្រភព៖ Football-Italia