គ្រូម៉ាឡេស៊ី « យើងទើបតែចាញ់ឆាយនីសតៃប៉ិ ខ្ញុំសង្ឃឹមថាកីឡាករនឹងអាចប្រមូលអារម្មណ៍ឡើងវិញ ប្រឈមមុខទល់នឹងកម្ពុជានៅថ្ងៃស្អែក »

ក្នុងសន្និសីតសារព័ត៌មាននៃការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃទី ១០ ខែ កញ្ញា ស្អែកនេះ គ្រូបង្វឹកម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមខ្លួន ក្នុងការប្រកួតជាមួយនឹងកម្ពុជា នៅពហុកីឡដ្ឋានជាតិ ។

លោក Tan Cheng Hoe បានថ្លែងថា៖ « ពួកយើងទើបតែចាញ់ឆាយនីសតៃប៉ិ ២-០ កាលពីប៉ុន្មានថ្ងៃមុននេះ ខ្ញុំសង្ឃឹមថាកីឡាករទាំងអស់ប្រមូលអារម្មណ៍ល្អឡើងវិញ ហើយបង្ហាញពីទម្រង់លេងពិតប្រាកដរបស់យើង » ។

និយាយបន្តទៀត គ្រូបង្វឹករូបនេះលើកឡើងថា ពេលវេលាពីរថ្ងៃសម្រាប់ហ្វឹកហាត់មុនថ្ងៃប្រកួត ប្រហែលជាមិនគ្រប់គ្រាន់ដើម្បីឱ្យលោកអាចផ្លាស់ប្តូរកីឡាករចូលប្រកួតឡើយ ប៉ុន្តែទិសដៅសម្រាប់ឆ្ពោះទៅ AFF Suzuki Cup 2018 អ្វីដែលលោកគិតថាសំខាន់នោះគឺការផ្តល់ឱកាសឱ្យកីឡាករ ។

ម៉ាឡេស៊ី នឹងប្រកួតជាមួយកម្ពុជា នៅថ្ងៃស្អែកនេះ វេលាម៉ោង ៦:៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ និងផ្សាយផ្ទាល់លើប៉ុស្តិ៍ BTV News ៕

  • គ្រូម៉ាឡេស៊ី « យើងទើបតែចាញ់ឆាយនីសតៃប៉ិ ខ្ញុំសង្ឃឹមថាកីឡាករនឹងអាចប្រមូលអារម្មណ៍ឡើងវិញ ប្រឈមមុខទល់នឹងកម្ពុជានៅថ្ងៃស្អែក »