លោក Roberto Mancini បានចាត់ទុកក្រុមបែលហ្សិកនិងបារាំង ជាក្រុមល្អបំផុតនៅលើលោកនេះហើយ បើទោះជាបារាំងធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយក៏ដោយ។
ក្រុមអ៊ីតាលី នឹងត្រូវតតាំងជាមួយបែលហ្សិកនៅម៉ោង២រំលងអាធ្រាត្រនេះហើយ សម្រាប់ការប្រកួតវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។ មុនការប្រកួតនេះចាប់ផ្ដើម លោក Mancini គ្រូបង្វឹកក្រុមអ៊ីតាលី បាននិយាយថាលោកគ្មានការសង្ស័យនោះទេ ក្នុងការជ្រើសរើស។ បែលហ្សិក ដូចបារាំងដែរ គឺជាក្រុមល្អបំផុតនៅលើលោកនេះហើយ។ បែលហ្សិក ៣ឆ្នាំមកនេះ មានចំណាត់ថ្នាក់លេខ១នៅលើលោកនេះហើយ។
រំលឹកថាត្បិតតែល្អលេខ១នៅលើលោកមែន ប៉ុន្តែក្រុមអ៊ីតាលីក៏មិនអន់ដែរ។ ពួកគេកំពុងកាន់កំណត់ត្រាមិនចាញ់៣១ប្រកួតមកហើយ និងក្នុងពានរង្វាន់ Euro 2020 នេះក៏ធ្វើបានល្អផងដែរ។ សម្រាប់ការប្រកួតនៅរាត្រីនេះវិញ សមាជិកក្រុមអ៊ីតាលីទាំងអស់ អាចលេងបានពេញជើងតែម្ដង៕ប្រភព៖ Football-Italia