ក្រុមបិសាចក្រហម Manchester United កាន់តែកៀកក្នុងការចុះកុងត្រាយកខ្សែការពារ Raphael Varane ពីក្រុម Real Madrid ហើយ បន្ទាប់ពីការចរចាក្នុងតម្លៃ៤៣លានផោន។
ក្រុម Man Utd ទើបប្រកាសទិញបានខ្សែបម្រើស្លាប Sancho ពីក្រុម Dortmund ក្នុងតម្លៃខ្លួន៧៣លានផោន។ ដោយនេះជាកីឡាករទី១ដែលពួកគេនាំចូលសម្រាប់ត្រៀមរដូវកាលថ្មី។ ដោយឡែកក្រោយពីបានម្នាក់នេះហើយ ក្រុមរបស់លោក Ole ក៏កំពុងស្វះស្វែងទិញយកខ្សែការពារ Varane ពីក្រុម Real Madrid ម្នាក់ទៀតដែរ។
Varane ដែលនៅសល់កុងត្រាជាមួយក្រុមអធិរាជស ត្រឹម១រដូវកាលនោះ មានបំណងចង់ចាកចេញពីទឹកដីអេស្ប៉ាញហើយ។ ដោយ Man Utd រំពឹងថាតម្លៃខ្លួនត្រឹម៤៣លានផោនគឺគ្រប់គ្រាន់សម្រាប់ទិញកីឡាករបារាំងរូបនេះបានហើយ ព្រោះកុងត្រាសល់ត្រឹម១ឆ្នាំ៕ប្រភព Dailymail