កីឡាករ​កំពូល ៣ រូប កំពុង​ឈរ​ជើង​ឥត​តម្លៃ​ខ្លួន តែ​ហាក់​មាន​ក្លឹប​កក់​ទុកអស់​ហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​បាន​ចាប់ផ្តើម​បើក​ទ្វារ​ពី​ថ្ងៃ​ទី ១ ​កក្កដា​ត​ទៅ​ហើយ ខណៈ​សុពលភាព​កុងត្រា​របស់​កីឡាករ​ដែល​ត្រូវ​ផុត ក៏​បាន​ចូល​មក​ហើយ​ដែរ​ ពោល​គឺ​ក្រោយ​ថ្ងៃ​ទី ៣០ ​មិថុនា ឆ្នាំ ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើង​បាន​ឃើញ​ហើយ​ដូច​ជា Lionel Messi, Sergio Ramos និង Gianluigi Donnarumma សុទ្ធ​តែ​លែង​មាន​ឈ្មោះ​ជា​កីឡាករ​នៃ​ក្លឹប​ចាស់​របស់​គេ​ត​ទៅ​ទៀត ហើយ​នៅ​តែ​រង់ចាំ​អុត​មើល​ដំណឹង​បន្ទាប់​តែ​ប៉ុណ្ណោះ ថា​នឹង​ត្រូវ​ផ្ទេរ​ទៅ​ក្លឹប​ណា​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាង​ណា​ក្នុង​ចំណោម​អ្នក​ទាំង ៣ មាន​មួយ​គឺ M10 ដែល​គេ​ជឿ​ថា មិន​ងាយ​នឹង​មាន​ក្លឹប​ដទៃ​ណា​យក​បាន​ទេ ហើយ​ការ​ផុត​កុងត្រា​នេះ​ក៏​មិនមាន​ន័យ​ថា​លោក​ចាកចេញ​ពី​អ្នក​មាន​បុណ្យ​ដែរ តែ​គ្រាន់​តែ​កិច្ច​ព្រមព្រៀង​រវាង​ភាគី​សង​ខាង​មិន​ទាន់​អាច​ដោះស្រាយ​រួចរាល់។ តាម​ការ​បញ្ជាក់​របស់​ប្រធាន​ក្លឹប លោក Joan Laporta បាន​ឲ្យ​ដឹង​ដែរ​ថា Messi នឹង​បន្ត​នៅ​ Camp Nou តែ​រឿងរ៉ាវ​ពេល​នេះ​លោក​សុំ​មិន​ធ្វើ​ការ​បកស្រាយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក Sergio Ramos ដែល​ជា​ខ្សែ​ការពារ​កំពូល​មួយ​រូប ក្លឹប​បន្ទាប់​របស់​លោក​មាន​ភាគរយ​ច្រើន​អាច​ជា Paris Saint-Germain ដោយ​បច្ចុប្បន្ន​កំពុង​ចរចា​លើ​កុងត្រា​សម្រេច​មួយ ហើយ​មាន​ភាគរយ​ទាប​ណាស់​ដែល​អាច​ជា Man Utd។ ចុងក្រោយ​គឺ Donnarumma អ្នកចាំទី​ដៃ​ទី​មួយ​ឲ្យ​ក្លឹប AC Milan និង​ជម្រើស​ជាតិ​អ៊ីតាលី គេ​ក៏​ប្រហែល​ជា​សម្រេច​ការ​ផ្ទេរ​ទៅ​ក្លឹប PSG ដូច​គ្នា ពោល​រង់ចាំ​តែ​សេចក្តីប្រកាសផ្លូវការ​ចេញ​មក​តែ​ប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT