ក្រុមបិសាចក្រហម Manchester United ឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែបម្រើស្លាប Sancho មករួមក្រុមហើយ ក្រោយពី Dortmund យល់ព្រមតម្លៃខ្លួន៧៣លានផោន។
ក្រុមរបស់លោក Ole បានព្យាយាមទាក់ទងទិញ Sancho នេះជាច្រើនលើកមកហើយ ប៉ុន្តែមិនបានសម្រេចឡើយតាំងពីរដូវកាលមុនម្ល៉េះ។ ដោយគ្រានោះ Dortmund ទាមទារតម្លៃខ្លួនដល់ទៅជាង១០០លានផោនឯណោះ។ រហូតដល់ពេលនេះ ទើបបិសាចក្រហមអាចសម្រេចគោលដៅបាន។ ដោយពួកគេទិញខ្សែបម្រើអង់គ្លេសនេះ ក្នុងតម្លៃខ្លួន៧៣លានផោន ជាមួយកុងត្រា៤ឆ្នាំ។
ការបង្ហាញខ្លួននឹងត្រូវធ្វើឡើង បន្ទាប់ពី Sancho បញ្ចប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងពានរង្វាន់ Euro 2020 សិន។ ដោយអង់គ្លេស ពេលនេះឈានដល់វគ្គ៨ក្រុមចុងក្រោយហើយ ត្រូវប៉ះជាមួយក្រុមអ៊ុយក្រែននៅទឹកដីអ៊ីតាលី៕ប្រភព៖ DailyMail