Cantona ៖ jose ​ល្អ ប៉ុន្តែ​មិន​សម​ដឹក​នាំ Man Utd ​ឡើយ

Eric Cantona ​វីរបុរស​បិសាច​ក្រហម បាន​និយាយ​ថា​លោក Jose Mourinho ​ជា​អ្នក​ចាត់ការ​ល្អ​ម្នាក់ ប៉ុន្តែ​មិន​សក្ដិសម​ក្នុង​ការ​ដឹក​នាំ​ក្រុម Manchester United ​ឡើយ។

ខ្សែ​ប្រយុទ្ធ​ម្ចាស់​អាវ​លេខ​៧ របស់​បិសាច​ក្រហម​បាន​និយាយ​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Jose ​លើ​ក្រុម Man Utd ​ថា​៖ “Jose Mourinho ​ជា​អ្នក​ចាត់ការ​កំពូល​ម្នាក់ ​គាត់​មាន​បច្ចេកទេស​ដឹក​នាំ​ក្រុម​ល្អ។

ប៉ុន្តែ​ទាំង​អស់​នោះ ​មិន​សម​ជាមួយ​ក្រុម​បិសាច​ក្រហម​ឡើយ។ សម្រាប់​ខ្ញុំ ​បើ Man Utd ​ចុះ​កុងត្រា​យក Pep ​មក​ដឹក​នាំ នោះ​វា​ជា​រឿង​ល្អ​បំផុត ​និង​ជោគជ័យ​ខ្លាំង​ជាក់ជា​មិន​ខាន”។

Cantona ​ជឿ​ជាក់​ថា ​បិសាច​ក្រហម​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ច្រើន​ទៀត ​ទើប​អាច​ត្រលប់​ទៅ​រក​ភាព​ជោគជ័យ​បាន។ ស្រប​ពេល​ដែល​បច្ចុប្បន្ន​នេះ ពួកគេ​ហាក់​ដូចជា​បាត់​បង់​អ្វី​មួយ​ដែល​ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​ខ្លាំង​ណាស់។

សូម​បញ្ជាក់​ថា Man Utd ​រដូវ​កាល​នេះ​កាន់​តែ​ពិបាក​ខ្លាំង​នា​ដើម​រដូវ​កាល​នេះ ​ដោយ​ធ្វើ​មិន​សូវ​បាន​ល្អ​ឡើយ។

​មាន​អ្នក​គាំទ្រ​ជា​ច្រើន ​ចង់​ឱ្យ​ក្លឹប​បណ្ដេញ​អ្នក​ចាត់ការ​ចេញ ហើយ​យក​អ្នក​ថ្មី ជា​ពិសេស​នោះ​គឺ​យក Zidane ​មក​ដឹក​នាំ​តែ​ម្ដង៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT