ក្លឹប Juventus កំពុងរង់ចាំចម្លើយពី Cristiano Ronaldo ថាសម្រេចចង់បន្តការឈរជើងនៅក្លឹបផុតពីកុងត្រានៅឆ្នាំ ២០២២ ឬអត់ ខណៈបច្ចុប្បន្នខាងភាគីកីឡាករហាក់មិនចង់បន្តកុងត្រាថ្មីនោះទេ។ នេះបើតាមអ្នករាយការណ៍ Fabrizio Romano បានចុះផ្សាយនៅលើ Twitter។
សុពលភាពកុងត្រារបស់កីឡាករព័រទុយហ្គាល់ត្រូវផុតនៅចុងខែមិថុនា ឆ្នាំ ២០២២ ហើយមានដំណឹងមិនល្អច្រើន ថាលោកអាចនឹងចាកចេញនៅទីផ្សារដោះដូររដូវក្តៅខាងមុខ ពោលគឺផ្ទេរទៅក្លឹបថ្មីអាចជារវាង Paris Saint-Germain ឬ Manchester United។
ពេលនេះខាងកីឡាករ និងភាគីលោក Jorge Mendes កំពុងពិភាក្សាដើម្បីសម្រេចយកចម្លើយច្បាស់ការផ្តល់ទៅខាងភាគីក្លឹប Juventus វិញ ថាប្រសិនមិនព្រមបន្តកុងត្រាថ្មីនោះស្មើនឹងក្លឹបត្រូវលក់ចេញ Ronaldo នៅរដូវក្តៅ ដើម្បីប្រមូលលុយខ្លះមកវិញខ្លះ ហើយប្រសិនព្រមបន្តក៏នឹងចរចាការឈរជើងហួសពីឆ្នាំ ២០២២។
គួរបញ្ជាក់ថា វាអាចជាបញ្ហាប្រឈមមួយសម្រាប់ Juventus ទៅលើថ្លៃពលកម្មដែលត្រូវផ្តល់ឲ្យ Ronaldo ព្រោះក្នុងមួយរដូវកាល CR7 ស៊ីថ្លៃដល់ទៅ ៣១ លានអឺរ៉ូឯណោះ៕
ប្រភព៖ Twitter