Angela, Victoria ចាប់​អារម្មណ៍​ពីពាន ONE Atomweight World Grand Prix

រាជនីខ្សែ​ក្រវាត់​ពិភពព​លោក និង​ប្អូន​ស្រី​បាន​ចាប់​ផ្តើមបាន​បញ្ចេញ​ទស្សនៈ​ជុំ​វិញ​​ព្រឹត្តិការណ៍ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Grand Prix។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

;

ម្ចាស់​​ខ្សែ​ក្រវាត់ពិភព​លោក ONE Women’s Atomweight កីឡាការិនីសិង្ហបុរី “Unstoppable” Angela Lee ពិតជា​ចាប់​អារម្មណ៍​នឹង​ព្រឹត្តិការណ៍​ប្រកួត​ខ្សែ​ក្រវាត់​នេះ​ខ្លាំង​ណាស់ ពី​ព្រោះ​អ្នក​ឈ្នះនឹង​ត្រូវ​ប្រកួត​ជា​មួយ​នាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល​ការ​ប្រកួត​ជុំ​ទី​១​ក្នុង​វគ្គ​៨​នាក់​មិន​ទាន់​ចាប់​ផ្តើម ជើង​ឯក​ពិភព​លោក​ទើប​សម្រាល​កូន​រូប​នេះ​ក៏​បាន​ដឹង​ខ្លួន និង​ស្គាល់​ខ្លះ​ហើយ​ពី​បេក្ខភាព​ដែល​មាន​សក្តានុពល​សម្រាប់​នាង។ ក្នុង​នោះ​កីឡាការិនី Denice “Lycan Queen” Zamboanga និងនារី​ខ្លាំង​លេខ​២​របស់​ចិន Meng Bo ពិតជា​មាន​ឆន្ទៈ​ខ្ពស់​ណាស់​ក្នុង​ចំណោម​បេក្ខនារី​ទាំង​៨​នាក់​ ហើយ​អាច​មាន​សមត្ថភាព​ដណ្តើម​យក​ខ្សែក្រវាត់​ពីនាង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

MMA: Zamboanga vows to win atomweight Grand Prix | ABS-CBN News

Zamboanga ត្រូវ​បាន​​គេដឹង​ថា មាន​សង្គ្រាមពាក្យសំដីជា​មួយ Lee កាល​ពី​ឆ្នាំ​មុន ខណៈ​ Meng ក៏​មាន​គោល​ដៅ​​ចង់​ប្រកួត​ជា​មួយ​ Lee កាល​ពី​ខែ​មករា។

កីឡាការិនី​ចិន​បាន​និយាយ​ថា ៖«Angela ជា​គោល​ដៅ​​សម្រាប់​ខ្ញុំ។ ប្រសិន​បើ​នាង​មិន​មែន​ជា​ជើង​ឯក​ពិភព​លោក នាង​នឹង​មិន​ស្ថិត​នៅ​លើ​រាដា​របស់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា តើ​នាង​ជា​ជើង​ឯក​ពិភព​លោក Atomweight World Champion រយៈ​ពេល​ប៉ុន្មាន។ ប្រសិន​បើ ONE Championship ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោកលឿន ខ្ញុំ​អាច​នឹង​ផ្តួល​នាង​បាន»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហស្សនាម”Unstoppable” បាន​ឮ​ពេញ​ត្រចៀក​ហើយ​ពី​គូ​ប្រជែង​ថ្មី​របស់​ខ្លួន ប៉ុន្តែ​នៅ​ពេល​នេះ​នាង​មិន​ទាន់​ត្រៀម​ខ្លួន​ឡើយ។

Lee បាន​និយាយ​ថា ៖«និយាយ​ត្រង់​ចុះ វា​គ្មាន​បញ្ហា​ទេសម្រាប់​ខ្ញុំ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ខ្ញុំ​ពិត​ជា​មិន​ខ្វល់​ពី​អ្វី​ដែល Denice ឬ Meng Bo  និយាយ​ទេ។ ខ្ញុំគិត​ថា ពួក​គេចេះ​តែ​ព្យាយាម​បង្កើត​ដ្រាម៉ា​ដើម្បីបង្កើន​ការ​ចាប់​អារម្មណ៍ ហើយខ្ញុំ​អត់​ខ្វល់​ទេ។ ដូច្នេះ​ខ្ញុំ​គិត​តែ​ផ្តោត​លើ​ខ្លួន​ឯង ផ្តោត​ការ​ហ្វឹក​ហាត់​ឡើង​វិញ ហើយ​អ្នក​ដឹង​ទេ ខ្ញុំនឹង​ត្រៀម​ខ្លួន​ឲ្យ​រួច​រាល់​សម្រាប់​ដៃ​គូប្រជែង​ថ្មី​ដែល​ជា​ម្ចាស់​ជើង​ឯក Grand Prix Champion»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​សារ Zamboanga និង​ Meng ជា​ជើង​​​ខ្លាំង​លំដាប់​កំពូលទាំង​ពីរ​ ក៏​​អ្នក​តាម​ដាន​មួយ​ចំនួន​រាប់​បញ្ចូល​ទាំង​កីឡាការិនី​វ័យ​ក្មេង​ Victoria “The Prodigy” Lee ក៏​យល់​ឃើញ​ថា មាន​អ្នក​​ផ្សេង​ស័ក្តិសម​ជា​ដៃ​គូ​ដណ្តើម​ខ្សែ​ក្រវាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

;

អ្នក​ផ្សេង​នោះ​​គឺ “Arale Chan” Seo Hee Ham ដែលជា​អ្នក​លេច​មុខ​ថ្មី​នៅ ONE Championship ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៤​ក្នុងតារាង​ចំណាត់​ថ្នាក់។ តារា​ប្រដាល់​កូរ៉េ​រូប​នេះ​ជា​អ្នក​ស្លាប់​ដៃ​គូ​ម្នាក់​ដែល​បាន​ឈ្នះ​ការ​ប្រកួត៦​លើក​ជាប់​គ្នា និង​ឈ្នះ​ជើង​ឯកមួយ​ចំនួន​ហើយ​ដែលបាន​ក្លាយ​ជា​ជើង​ខ្លាំង​ឈាន​មុខ​ម្នាក់​នៅ​អាស៊ី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់​ហេតុ​ផល​ទាំង​នោះ យុវតីជឿ​ជាក់​ថា “Arale Chan”នឹង​ឈ្នះ​ពាន​រង្វាន់ Grand Prix និង​បោះ​ជំហាន​ទៅ​ជួប​បង​ស្រី​របស់​នាង​។

យុវតី Victoria បាន​និយាយ​ថា ៖«ដៃគូ​ដែល​ខ្ញុំ​គិត​ថា ឈាន​មុខ​គេ​គឺ Seo Hee Ham។ ខ្ញុំ​គិត​ថា នាងមាន​បទ​ពិសោធ​ច្រើន​ជាង​គេ ហើយ​ខ្ញុំ​គិត​ច្បាស់ណាស់​ថា នាងនឹង​ឈ្នះ​ពាន​រង្វាន់​នេះ ហើយ​នឹង​ក្លាយ​ជា​ដៃ​គូថ្មី​របស់​បង​ស្រី​ខ្ញុំ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT