Rodtang ថា Mongkolpetch មិន​ទាន់​សមត្ថភាពជួប​គេ​ទេ តែ Mongkolpetch ឆ្លើយវិញភ្លាម

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Flyweight មនុស្ស​ដែក Rodtang “The Iron Man” Jitmuangnon ដឹង​ថា មាន​ជើង​ខ្លាំង​មួយ​ថៃ​ជា​ច្រើន​ដែល​ត្រូវ​ប្រជែង​អធិរាជ​សង្វៀន​របស់​ខ្លួន ហើយរូប​គេ​ក៏​មាន​ឆន្ទៈ​ចូល​ប្រឡូកប្រដាល់​គុន​ចម្រុះ​ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដៃ​គូ​ប្រជែង​ដែល​ត្រូវ​ចាត់​ទុក​ថា​ថ្មី​បំផុត​ក្នុង​បញ្ជី​គឺ​ជើង​ខ្លាំង​មិត្ត​រួម​ជាតិ Mongkolpetch Petchyindee Academyដែល​ទំនង​ជា​បោះ​ជំហាន​ចូល​តារាង​ចំណាត់​ថ្នាក់​អត្តពលិក ONE បន្ទាប់​បាន​ប្រកួត​ឈ្នះ​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៤ Elias “The Sniper” Mahmoudi។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ពី​សក្តានុពល​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ពី Mongkolpetch អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ហើយ ជា​ពិសេស​មនុស្ស​ដែក Rodtang ខ្លួន​គាត់​ផ្ទាល់​ដែល​ជា​មិត្ត​រួម​ជាតិ។ មនុស្ស​ដែក​និយាយ​ថា ៖«បន្ទាប់​ពី​គាត់​ឈ្នះ​ការ​ប្រកួត​ចុង​ក្រោយ  Mongkolpetch និយាយ​ថា ចង់​ប្រកួត​ជា​មួយ​ខ្ញុំ។ ខ្ញុំ​រីក​រាយ​ទទួល​​អ្នក​គ្រប់​គ្នា​ជា​និច្ច តែ​សម្រាប់​ខ្ញុំ​គិត​ឃើញ​ថា គាត់​គួរ​ខំ​បង្កើត​សមត្ថភាព និង​កេរ្តិ៍​ឈ្មោះ​បន្ថែម​ទៀត​មុន​ពេល​ជួប​ខ្ញុំ​ដើម្បី​ឲ្យ​អ្នក​ទស្សនា​ពេញ​ចិត្ត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ប្រកួត​របស់ Mongkolpetch ក្នុង​តំណែង​គូ​ឯក​ជា​មួយ​ Mahmoudi នៅ​ព្រឹត្តិការណ៍ ONE: FULL BLAST II បាន​ចាក់​ផ្សាយ​កាល​ពីថ្ងៃ​ទី​១១ ខែ​មិថុនា​កន្លង​ទៅ​ ដូច្នេះ​​ Rodtang ប្រហែល​ជា​តាម​ឃ្លាំ​មើល​ហើយ។​ វា​ជា​ការ​ប្រកួត​៣​ទឹក​ពេញ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ហើយសមាជិក​ក្លឹប​ Petchyindee Academy ធ្វើ​បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ ជា​ពិសេស​វ៉ៃ​គូ​ឲ្យ​រាប់​៨​ម្តង​ដើម្បី​រក្សា​កំណត់​ត្រា​មិន​ចាញ់​សោះ​នៅ ONE Super Series។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជា Mongkolpetch បង្ហាញ​សមត្ថភាព​គួរ​ឲ្យទាក់​ភ្នែក និង​មិន​បាន​ព្យាយាម​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ទេ​នៅ​ទឹក​ចុង​ក្រិង ក៏​ជំនាញ និង​បច្ចេកទេស​មួយ​ពីរ​ព្រម​ជា​មួយ​អាវុធ​ពិត​ជា​ធ្វើ​បាន​ល្អ​ហើយ​ចៅ​ក្រមកាត់សេចក្តីឲ្យឈ្នះ​ដោយ​ពិន្ទុដាច់។ ជ័យជម្នះ​នេះ​ធ្វើ​ឲ្យ​ការ​ឡើង​សង្វៀន​របស់​គាត់​៤​ដង​ឈ្នះ​ទាំង​អស់​គឺ​មិន​ទាន់​ចាញ់​ម្តង​ណា​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មនុស្ស​ដែក Rodtang ជឿ​ជាក់​ថា សមាជិក​ក្លឹប​ Petchyindee Academy សម​ទទួល​បាន​ជ័យជម្នះ​ហើយ ប៉ុន្តែ​រូប​គេ​មាន​អារម្មណ៍​ថា មិត្ត​រួម​ជាតិ​ម្នាក់​នេះ​ហាក់​ដូច​ជា​ទន់​ជ្រាយ​នៅ​ទឹក​ចុង​ក្រោយ។

អធិរាជ​មួយ​ថៃ​និយាយ​ថា ៖«ខ្ញុំ​មើល​ការ​ប្រកួត​នេះ ហើយ​គិត​ថា គាត់​វ៉ៃ​បាន​ល្អ។ គាត់​ក៏​ទទួល​រង​​ធ្ងន់​ពី​ដៃ​គូ​ដែរ តែ​សំណាង​លហអ គាត់​បាន​​វ៉ៃ​ដៃ​គូ​ដួល អាជ្ញាកណ្តាល​រាប់​ម្តង។ បើ​ពុំ​នោះ​ទេ គាត់​នឹង​ចាញ់​ការ​ប្រកួត​នេះ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បើ​គាត់​មិន​​បាន​វ៉ៃ Mahmoudiឲ្យ​រាប់​ម្តង​ក្នុង​ទឹក​ទី​២​ទេ គាត់​ប្រហែល​ជា​ចាញ់​២​ទឹក​ផ្សេង​ទៀត ហើយ​ខ្ញុំ​គិត​ថា គាត់​ប្រហែល​ជា​ចាញ់​ទឹក​ទី៣។ ទឹក​៣​ពិត​ជា​សំខាន់​ណាស់។ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ល្អ បើ​ទឡ​ជា​យើង​មាន​ប្រៀប​ទឹក​មុន​ៗ​ក៏​ដោយ។ យើង​ត្រូវ​តែ​ឆ្លាត​ក្នុង​ការ​ប្រកួត។ យើង​តែង​តែ​ឡើង​សង្វៀន​ដើម្បី​វ៉ៃ»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មែន​ហើយ​តាម​ការ​វិភាគ​សាច់​វ៉ៃ​របស់​មិត្ត​រួម​ជាតិ​ធ្វើ​ឲ្យ​មនុស្ស​ដែក​ម្នាក់​​យល់​ឃើញ​ថា Mongkolpetch គួរ​ប្រកួត​ជា​មួយ​នឹង​កីឡាករ​ផ្សេង​ៗ​ដែល​មាន​ចំណាត់​ថ្នាក់​កំពូល​ទាំង​៥​ឲ្យ​បាន​ច្រើន​សិន​មុន​ពេល​​មក​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Flyweight ពី​រូប​គេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Rodtang និយាយថា ៖«ខ្ញុំ​ចង់​ឲ្យ​គាត់​វ៉ៃ​ជា​មួយ​អ្នក​ផ្សេង​សិន​ដូច​ជា Jonathan] Haggerty ឬ​នរណា​ម្នាក់​ដែលមាន​សមត្ថភាព​ប្រហាក់​ប្រហែលគ្នា។ គាត់​ត្រូវ​ការ​បង្កើន​កេរ្តិ៍​ឈ្មោះ​ពីរ​បី​ប្រកួត​ទៀត។ បើ​គាត់​អាច​ឈ្នះ​អ្នក​ចំណាត់​ថ្នាក់​លេខ​២​ដូច​ជា Haggerty អីចឹង​អូខេ ជួប​ខ្ញុំ​ដណ្តើម​ខ្សែ​ក្រវាត់​បាន​»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«បើ​មិន​បាន​ជួប Haggerty អីចឹង​អាច​ជួប Panpayak Jitmuangnon ក៏​បាន ឬ​ក៏​ជា​មួយ​ Mahmoudi ទៀត​ក៏​បាន ព្រោះ​ខ្ញុំ​គិត​ច្បាស់​ណាស់​ថា Mahoudi ពិត​ជា​ចង់​ប្រកួត​ម្តង​ទៀត»។

ផ្ទុយ​ទៅ​វិញ Mongkolpetch មិន​យល់​ស្រប​តាម​គំនិត​របស់ Rodtang ទេ។ សមាជិក​ក្លឹប​ Petchyindee Academy ជឿ​ជាក់​ថា រូប​គេ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ​ចាស់​វស្សា​ថៃ​ម្នាក់​នេះ​និយាយ​ថា ៖«នៅ​ពេល​ខ្ញុំ​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​ថៃ​ល្បី​ម្នាក់​ Rodtang គឺ​ស្ថិត​ឯ​ទី​រួម​ខេត្ត​នៅ​ឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ប្រវត្តិ​ឡើង​សង្វៀន​នៅប្រទេស​ថៃ Mongkolpetch និង​ Rodtang មិន​ធ្លាប់​បាន​ជួប​គ្នា​ឡើយ ដូច្នេះ​ប្រសិន​បើ​អ្នក​ទាំង​ពីរ​បាន​ជួប​គ្នា​អាច​ជា​ការ​ប្រកួត​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​សម្រាប់​អ្នក​គាំទ្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT