ស៊ន សៀវម៉ី បង្ហាញឆន្ទៈចង់ប្រកួតជាលើកចុងក្រោយស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ និងជាម្ចាស់មេដាយមាស ស៊ីហ្គេម៣ជំនាន់លើប្រភេទកីឡា តេក្វាន់ដូ WT របស់កម្ពុជា កីឡាការិនី ស៊ន សៀវម៉ី បានបង្ហាញឆន្ទៈមួយជាលើកចុងក្រោយ មុនពេល ចូល និវត្តន៍ពីអាជីពកីឡា ដោយចង់ចូលរួមប្រកួតប្រជែងមេដាយជាលើកចុងក្រោយ ពេលបញ្ចប់ការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដោយនាងចាត់ទុកថា នេះជាការប្រកួតជាប្រវត្តិសាស្ត្ររបស់ កម្ពុជា ហើយនាងចង់ចូលរួមម្តងទៀត ជាលើកចុងក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្តលិកអូឡាំពិកដ៏ឆ្នើមរបស់កម្ពុជារូបនេះអះអាងថា ប្រសិនបើមានឱកាសខ្លួនចង់ក្លាយជា អត្ត ពលិកកម្ពុជាម្នាក់ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា និងលើកទង់ជាតិកម្ពុជា លើកចុងក្រោយ ក្នុងព្រឹត្តិការណ៍កីឡាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ នៅលើមាតុភូមិបស់ខ្លួន។ នេះជាការ លើកឡើងរបស់កីឡាការិនីដ៏លេចធ្លោរបស់កម្ពុជារូបនេះ នៅក្នុងទិវាអូឡាំពិកកាលពីថ្មីៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ស៊ន សៀវម៉ី ថែមទាំងបានចាត់ទុកស៊ីហ្គេមនៅកម្ពុជា គឺជាអស្ចារ្យជាងការប្រកួត​កីឡា​អូឡាំពិកទៀតផង ព្រោះនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា។ ស៊ន សៀវម៉ី បាន បញ្ជាក់ថា «ក្នុងនាមខ្ញុំជាអត្តពលិកអូឡាំពិក ខ្ញុំគិតថា កីឡាអូឡាំពិក ពិតជាអស្ចារ្យ និងសំខាន់ តែបើ ងាក មកមើលប្រទេសយើង គឺមានកម្រិតនៅឡើយ មានន័យថា ធនធានកីឡាករ-កីឡាការិនីរបស់យើងនៅ មានកម្រិត មិនទាន់អាចឈានដល់កម្រិតអូឡាំពិកនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែខ្ញុំគិតថា ស៊ីហ្គេមនៅកម្ពុជា គឺពិតជា អស្ចារ្យ ហើយធំ…ខ្ញុំគិតថា វាអស្ចារ្យជាងកីឡាអូឡាំពិតទៀត ព្រោះនេះជាលើកទី១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ហើយបើសិនជាយើងជាកីឡាករ-កីឡាការិនី ដណ្ដើមបានមេដាយក្នុងប្រទេសរបស់ខ្លួន វាគឺជាមោទនភាព មួយដ៏អស្ចារ្យ ដែលយើងអាចយកមេដាយជូនជាតិ ក្នុងប្រទេសកម្ពុជាផ្ទាល់»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«សម្រាប់ខ្ញុំជាអ្នកកីឡាម្នាក់ ទោះបីជាឥឡូវខ្ញុំ​សម្រាក​ពីកីឡា ប៉ុន្ដែចិត្ដស្រឡាញ់របស់ខ្ញុំនៅតែមាន ការគាំទ្ររបស់ខ្ញុំនៅតែមាន ហើយខ្ញុំគិតថា បើសិន​ជាខ្ញុំនៅតែមានឱកាស ខ្ញុំចង់តំណាងឱ្យកម្ពុជាម្នាក់នៅឆ្នាំ២០២៣ លើកទង់ជាតិកម្ពុជាជាលើកចុងក្រោយ​នៅស៊ីហ្គេម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ស៊ន សៀវម៉ី ជាកីឡាការិនីតេក្វាន់ដូកម្រិតប្រវត្តិសាស្ដ្ររបស់កម្ពុជា រហូតត្រូវបានរាជ​រដ្ឋាភិ​បាលប្រសិទ្ធនាមជាវីរកីឡាការិនី បន្ទាប់ពី សៀវម៉ី បានកែប្រែប្រវត្តិសាស្ត្រ ដោយការដណ្តើមបាន​មេដាយមាសកីឡាស៊ីហ្គេម កាលពីឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ក៏ដូចជាកីឡាការិនីកម្ពុជា​ដំបូងបំបែក​កំណត់ត្រាប្រវត្តិសាស្ត្ររយៈ៦៤ឆ្នាំ តាមរយៈការប្រកួតជម្រុះជាប់ប្រចាំទ្វីបអាស៊ីដែលចូលរួមប្រកួតពេញ​សិទ្ធិកីឡាអូឡាំពិក ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលព្រមទាំងជាម្ចាស់មេដាយមាសកីឡា​ស៊ីហ្គេម៣សម័យកាលផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT