Engelen ចង់​វ៉ៃ​ជា​មួយ Pucci ម្តង​ទៀត: «លើកនេះ​ខ្ញុំ​ខុស​​លើក​មុន១០០%»

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Anthony “The Archangel” Engelen បាន​ដាក់​ចិត្ត​វិល​ទៅ​កាន់​សង្វៀន​វិញ​ដោយ​ជួប​ជើង​ខ្លាំង​ Bruno “Puccibull” Pucci សាជាថ្មី និង​បាន​អះ​អាង​ថា លើក​នេះ​ខុស​ពី​លើក​មុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Engelen និយាយថា ៖«ខ្ញុំ​អត់​បាន​ប្រកួត​ច្រើន​ខែ​មក​ហើយ ដោយ​សារ​កូវីដ-១៩។ ខ្ញុំ​គិត​ថា វា​ដល់​ពេល​ដែល​ខ្ញុំ​វិល​ចូល​សង្វៀន​វិញ ហើយ​ចង់​ដៃ​គូ​ដំបូង​បំផុត​របស់​ខ្ញុំ​នៅ ONE ដែល​ជួប​គ្នា​កាល​ពី​ឆ្នាំ​២០១៥។ ខ្ញុំ​តែង​តែ​ប្រាប់​មិត្ត​ភក្តិ​ថា ខ្ញុំមាន​លក្ខណៈ​សម្បត្តិ​​គ្រប់​គ្រាន់​ដែលជួប​គាត់​ជា​ថ្មី»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ Engelen បាន​បោះ​ជំងហាន​ចូល​សង្វៀន ONE លើក​ដំបូង​ជា​មួយ​នឹង​​បទ​ពិសោធ ៣-០ ស្រាប់​នៅ​ហ្វីលីពីន។ ប៉ុន្តែ​ពេល​នោះ Pucci ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ប្រើ​ក្បាច់​ឃ្លេ​រឹត-ក​ឲ្យ​គាត់​ចុះ​ចាញ់​ក្នុង​ទឹក​ទី​២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​ពេល Engelen គិត​ទៅ​ដល់​ការ​ប្រកួត​នៅ​ពេល​នោះ គាត់​ឃើញ​ខ្លួន​ឯង​នៅ​មាន​កម្រិត​បើ​ធៀប​ជា​មួយ Pucci នា​រាត្រី​នោះ។កីឡាករ​ហុល្លង់-ឥណ្ឌូណេស៊ី បាន​និយាយ​ថា ៖«ដៃ​គូ​ម្នាក់​នោះ​ខ្លាំង។ គាត់​ជា​កីឡាករ​ចំបាប់​កម្រិត​ពិភព​លោក»។ យ៉ាង​ណា រយៈ​ពេល​៦​ឆ្នាំ​កន្លង​ទៅ គាត់​បាន​អភិវឌ្ឍ​ច្រើន​ណាស់​ដែល​ខុស​ពី​មុន​ទាំង​ស្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Engelen និយាយ​ថា ៖«ខ្ញុំ​រីក​ចម្រើន​ច្រើន​ណាស់​ចាប់​តាំង​ពី​ការ​ប្រកួត​នោះ​ ហើយ​យើង​ទាំង​ពីរ​បាន​ដំណើរ​ការអាជីព​ល្អ​រៀង​ៗ​ខ្លួន។ យើង​ទាំង​ពីរ​បាន​ប្រកួត​ជា​មួយ​ដៃ​គូខ្លាំង​ៗ​ជា​ច្រើន រាប់​បញ្ចូល​ទាំង​​អ្នក​លំដាប់​កំពូល ម្ចាស់​ខ្សែ​ក្រវាត់ ឬ​ក៏​ជើង​ឯក​បច្ចុប្បន្ន​ថែម​ទៀត»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«យើង​ទាំង​ពីរ​ទទួល​បាន​ជ័យជម្នះ​ពី​ការ​ប្រកួត​រៀង​ៗ​ខ្លួន តែ​ក៏​ចាញ់​ខ្លះដូច​គ្នា​ដែរ ហើយ​ខ្ញុំ​គិត​ថា យើង​ទាំង​ពីរ​ពេល​នេះ​សម​ជា​ដៃ​គូ​គ្នា​ណាស់។ ដូច្នេះ​ប្រសិន​បើ​ជំនួប​នេះ​​កើត​ឡើង វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ ធានា​ថា ល្អ​១០០​%»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ​ទៀត Engelen ក៏​បាន​កំពុង​កសាង​កេរ្តិ៍​ឈ្មោះ និង​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​ដែល​នឹង​​ធ្វើ​ឲ្យ​ការ​ប្រកួត​របស់​គាត់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់​និយាយ​ថា ៖«ហេតុ​អ្វីបាន​ជាជំរុញ​ឲ្យ​ខ្ញុំ​ខំ​ប្រឹង​កាន់​តែ​ខ្លាំង​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ? ពី​ព្រោះ​តែ​ខ្ញុំ​ចង់ឲ្យ​ការ​ប្រកួត​នេះ​កើត​ឡើង។ ច្បាស់​ណាស់ ខ្ញុំ​ចាញ់​លើក​ទី​១គឺ​ខ្ញុំ​ទទួល​ស្គាល់​សមត្ថភាព​ខ្លួន​ឯង។ តែ​លើក​នេះ ខុស​ពី​មុន ខ្ញុំ​សង្ឃឹម​ឈ្នះ​១០០​%។​ វា​នឹង​ក្លាយ​ជា​ជ័យជម្នះ​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​បន្ទាប់»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT