អ្នកប្រដាល់ Amir Khan បានយកឈ្នះ Samuel Vargas យប់មិញនេះ ហើយដាក់គោលដៅប៉ងប៉ះជាមួយ Manny Pacquiao នៅពេលខាងមុខនេះ។
Khan បាននិយាយក្រោយទទួលបានជ័យជម្នះថា៖ “ខ្ញុំរៀនពីការបរាជ័យរបស់ខ្ញុំ គ្រប់ការប្រកួត។ វាជាការខិតខំប្រឹងប្រែង ទើបអាចទទួលបានជ័យជម្នះដូចយប់នេះ។ ខ្ញុំបានដាក់គោលដៅ ប្រកួតបន្ទាប់គឺចង់ប៉ះជាមួយ Manny ។
វាជាក្ដីស្រមៃរបស់ខ្ញុំ ដើម្បីបានជួបជាមួយកីឡាករកំពូលម្នាក់នេះ”។
Khan មានកំណត់ត្រាប្រកួត៣៧ដង និងចាញ់តែ៤ដងប៉ុណ្ណោះ។ បុរសដើមកំណើតអង់គ្លេសរូបនេះ មានបំណងចង់ជួបជាមួយ Pacquiao យូរឆ្នាំមកហើយ ប៉ុន្តែមិនទាន់បានសម្រេចឡើយ។
យ៉ាងណាមិញ ការប្រកួតរវាងអ្នកទាំងពីរអាចនឹងកើតមានឡើងបាន ក្រោយពីរូបគេយកឈ្នះ Vargas នៅយប់មិញនេះ៕ប្រភព៖ DailyMail