កីឡាករហែលទឹកជម្រើស​ជាតិកម្ពុជាទទួលសិទ្ធិអនុគ្រោះចូលរួម​ប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិក​នៅ​ជប៉ុន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានពន្យល់ពីសិទ្ធិអនុគ្រោះ ឬការអញ្ជើញ (Universal) ដែលអត្តពលិកហែលទឹកកម្ពុជាត្រៀមចូលរួមប្រកួតអូឡាំពិក ហ្គេម នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០ (Tokyo Olympic Games 2020) ដែល គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ (ពន្យារពេល)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហែម គីរី បានលើកឡើងថា តាមពិតថ្មីដ្បិតតែហែលទឹកកម្ពុជាទទួលបាន​សិទ្ធិអនុគ្រោះ ឬការចូលរួមប្រកួតតាមការអញ្ជើញ (Universal) ប៉ុន្តែសិទ្ធិនេះ​ក៏អាឈាន​ដល់​កម្រិតមេដាយបានដូចគ្នាដែរ ប្រសិនបើពូកគាត់អាចឈ្នះនៅវគ្គជម្រុះនោះ។ លោក បញ្ជាក់ថា ដូចជាកីឡាករ ហែម ប៉ុច ធ្លាប់បានចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍ជើងឯក ហែលទឹកពិភពលោក នៅប្រទេសកូរ៉េ កាលពីឆ្នាំ២០១៨ គាត់ត្រូវបានកំណត់នូវថេរវេលា (Universal Time)ដែលទទួលស្គាល់ពីសហព័ន្ធកីឡាហែលទឹកអន្តរជាតិ​ (FINA)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ កីឡាការិនីកូនកាត់ខ្មែរ-អាម៉េរិក ម៉ីលី តានមីននិក មិនទាន់ធ្លាប់ចូលរួមប្រកួតនៅក្នុង កម្រិតអន្តរជាតិ ដែលរៀបចំឡើងដោយ FINA នៅឡើយទេ។ ប៉ុន្តែសហព័ន្ធខ្មែរកីឡា ហែលទឹកបានយកសមិទ្ធផល (Perferment) ប្រកួតផ្លូវការនៅសហរដ្ឋអាមេរិកផ្ញើជូនទៅ FINA ដើម្បីឱ្យសហព័ន្ធហែលទឹកអន្តរជាតិមួយនេះកំណត់ថ្លឹងថ្លែងពិតប្រាកដ មិនមែន គ្រាន់តែអះអាងតែដោយសាម៉ីខ្លួនសហព័ន្ធ ឬសាម៉ីខ្លួនឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកអគ្គលេខាធិការរូបនេះលើកឡើងទៀតថា​ សម្រាប់កីឡាករ កីឡាការិនី​របស់​កម្ពុជា ដែលចូលរួមក្នុងសិទ្ធិអនុគ្រោះនេះ ប្រសិនបើពួកគាត់អាចបំបែកថេរវេលា​នៃការ​ប្រកួតបានហើយអាចឡើងទៅដល់ការប្រជែងមេដាយបាន នោះពួកគាត់នឹងទទួលបាន​មេដាយ​បានដូចគេដែរ មិនមែនមានន័យថា អត្តពលិកដែលចូលរួមតាមការអញ្ជើញនេះ​គ្រាន់តែចូលរួមជាកិត្តិយសនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“អ្វីដែលសំខាន់ គឺយើងផ្ញើសិទ្ធផលជូន​សហព័ន្ធ​អន្តរជាតិ គឺពេលវេលានោះមិនទាន់ដល់កម្រិតប្រកួតជម្រុះនៅឡើយទេ ប៉ុន្តែប្រសិនបើ ក្នុងការប្រកួតអូឡាំពិកហ្គេមនេះ យើងអាចបំបែកសិទ្ធផលចាស់បានរហូតដល់​៦ ទៅ ៧វិនាទី ដែលអាចឈានដល់មេដាយសំរឹទ្ធិ ឬមេដាយមាស នោះគេផ្តល់មេដាយ នោះ ជូនយើងដូចគ្នាដែរ ហើយយ៉ាងច្រើនគេអាចធ្វើតេស្តលើអត្តពលិកនោះថា មានប្រើប្រាស់ ថ្នាំប៉ូវកម្លាំង (Doping) ឬអត់”។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ហែម គីរី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបាន ពន្យល់បន្ថែមដែរថា ដូច្នេះនេះមានន័យថា ការចូលរួមប្រកួតរបស់អត្តពលិកអនុគ្រោះនេះ មិនមែនត្រឹមតែចូលរួមប្រកួតអមគេ ហើយពេលឈ្នះមេដាយគឺគេមិនឱ្យនោះទេ គឺគេផ្តល់ ជូនដូចគ្នា ដោយគ្រាន់តែយើងមានសិទ្ធិចូលរួមតែ១វិញ្ញាសា ដែលគេកំណត់ឱ្យ ដោយថេរ​វេលារបស់យើងមិនមែនជាថេរវេលាស្ថិតក្នុងកម្រិតជម្រុះជាប់ (Qualifiers) ចូលប្រកួតក្នុង​អូឡាំពិកហ្គេម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ សម្រាប់វិញ្ញាសាហែល ៥០ម៉ែត្រសេរី គឺការកំណត់របស់ FINA ដែលអាចជាប់​ជម្រុះបាន ហើយចូលប្រកួតអូឡាំពិកហ្គេម គឺកីឡាការិនីត្រូវមានថេរវេលា ២៥វិនាទី ខណៈកីឡាការិនីកម្ពុជា ម៉ីលី តានមីននិក មានថេរវេលា ២៩ទៅ៣០វិនាទី ដូច្នេះកម្ពុជា​យើងមិនជាប់នៅក្នុងកម្រិតជម្រុះជាប់នោះទេ ដោយយើងទៅចូលរួមប្រកួត ក្នុងសិទ្ធិ​អនុគ្រោះ Universal។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមលោក អគ្គលេខាធិការបានឱ្យដឹងដែរថា ប្រសិន​បើកីឡាការិនីកម្ពុជាយើងអាចបំបែកកំណត់​ត្រា​ចាស់ ធ្វើសម្រេចក្នុងថេរវេលា ត្រឹម២៥​វិនាទី​ដូចគេ នោះយើងនឹងក្លាយជាអ្នកជាប់​ពេញសិទ្ធិ ហើយប្រសិនបើអាចបំបែកត្រឹម ២៤វិនាទីនោះ ក៏នឹងអាចឈានដល់មេដាយដែរ ដែលនេះគឺជាការកំណត់របស់សហព័ន្ធ​កីឡាហែលទឹកអន្តរជាតិតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សហព័ន្ធខ្មែរកីឡាហែលទឹកបានត្រៀមកីឡាករ កីឡាការិនីជម្រើសជាតិ០២នាក់ គឺកីឡាករ ហែម ប៉ុច ហ្វឹកហាត់ក្នុងស្រុក និងកីឡាការិនីខ្មែរ-អាម៉េរិក ម៉ីលី តានមីននិក កំពុងបន្តការហ្វឹកហាត់នៅសហរដ្ឋអាមេរិក ត្រូវប្រកួតលើវិញ្ញាសាហែល៥០ម៉ែត្រសេរី​ដូចគ្នា ក្រោមការដឹកនាំពីលោក ហែម ថុនពន្លឺ ជាគ្រូបង្វឹកនឹងត្រូវចូលរួមអូឡាំពិកហ្គេម នាពេលខាងមុខឆាប់ៗនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក រៀងរាល់ ៤ឆ្នាំម្តង ដែលជាការប្រកួតកម្រិតខ្ពស់ជាងគេបំផុតក្នុងពិភពលោកនេះ គឺកម្ពុជាទទួលបាន សិទ្ធិអនុគ្រោះចំនួន២ប្រភេទកីឡា គឺហែលទឹក២នាក់ និងអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុខគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះ២ប្រភេទកីឡាផ្សេងទៀត គឺ កីឡាគុនដាវ និងកីឡាតេក្វាន់ដូ WT បានធ្លាក់ចេញត្រឹមវគ្គជម្រុះកន្លងទៅដោយពុំ ទទួល បានកៅអី ឬសិទ្ធចូលរួមការប្រកួតនេះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT