ម្ចាស់មេដាយមាសម៉ូតូទឹកកីឡាអាស៊ី ត្រៀមប្រកួត Jet Ski World Series 2021

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា សាលី អ៊ូមើត ដែល​ជា​ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី (ASIAN Games) ឆ្នាំ​២០១៨ បានប្រកាស​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​ម៉ូតូ​ទឹក​ជ្រើស​រើស​ជើង​ឯក​ពិ​ភព​លោក ឆ្នាំ២០២១-២០២២ (Jet Ski World Series 2021-2022) ដោយគ្រោងនឹងធ្វើឡើងចំនួន៣ជុំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រឹត្តិការណ៍កីឡាម៉ូតូទឹកជើងឯកពិភពលោកនេះ នឹងត្រូវ​ចាប់​ផ្ដើម​ប្រ​កួតជម្រុះជុំទី១ ធ្វើឡើងនៅប្រទេសប៉ូឡូញ ចាប់ពីថ្ងៃទី២១-២៥ ខែកក្កដា ឆ្នាំ២០២១ ហើយជុំទី២នឹងប្រកួតនៅ​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី៦-១០ ខែតុលា ឆ្នាំ​២០២១​ និង​ជុំទី៣ ប្រ​កួត​នៅ​ប្រទេសថៃ ចាប់​ពី​ថ្ងៃ​ទី១២-១៦ ខែមករា ឆ្នាំ២០២២។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ សាលី អ៊ូមើត នឹងចូលរួមប្រកួតជាមួយកីឡាករម៉ូតូទឹក២នាក់ទៀត គឺកីឡាករ កៃ វ៉ាន់ស៊ីដែន និង ម៉ីន អូស្មាន ហើយ សាលី អ៊ូមើត នឹងបន្ដប្រកួតលើវិញ្ញាសាស្គីឈរ (Ski GP) ដែល​ជា​វិញ្ញាសា​ធំ​ជាង​គេក្នុងព្រឹត្តិការណ៍នេះ។ ប៉ុន្ដែសម្រាប់ការប្រកួតជុំទី១ នៅប្រទេសប៉ូឡូញ អ៊ូមើត មិន​សង្ឃឹម​ខ្ពស់ពេក​នោះទេ ដោយសារការហ្វឹកហាត់ជាមួយម៉ូតូទឹកថ្មីមានរយៈពេលខ្លី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងនេះក្តីក៏ អ៊ូមើត ប្ដេជ្ញា​ចិត្តនឹងខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យបានល្អក្នុងការប្រកួត ។ «នៅជុំទី១ ខ្ញុំនឹងព្យាយាមធ្វើឱ្យបានល្អ ដើម្បីសន្សំពិន្ទុបន្ដ​ទៅ​ជុំទី២ និងជុំទី៣ទៀត។ ខ្ញុំប្ដេជ្ញានឹងខិតខំហ្វឹកហាត់ ដើម្បីត្រៀមប្រកួត និង​តប​ស្នង​នូវការឧបត្ថម្ភគាំទ្រ ជាក់ស្ដែងម្ចាស់ក្លឹប ដែលបាន​ចំណាយ​ថវិកា និងទិញម៉ូតូថ្មីឱ្យខ្ញុំ សម្រាប់​ចូលរួម​ព្រឹត្តិការណ៍​ធំៗ ។ ពិសេស​ខ្ញុំនឹង​ខំប្រឹង​ឱ្យអស់ពីលទ្ធភាព ដើម្បី​ដណ្ដើម​លទ្ធ​ផល​ល្អ​ ជូន​ប្រទេស​ជាតិ​របស់​យើង ក៏ដូចជាក្លឹបដែលខ្ញុំកំពុងប្រកបអាជីពនៅប្រទេសថៃ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT