Kylian Mbappe ជាអ្នកដែលមិនអាចស៊ុតបាល់ប៉េណាល់ទីបញ្ចូលទី ហើយនាំឲ្យបារាំងបរាជ័យក្រោមថ្វីជើងរបស់ស្វីស អស់ឱកាសឆ្ពោះទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ Euro 2020។
តាមពិតទៅកំហុសនេះមិនអាចទម្លាក់ទៅ Mbappe ទាំងស្រុងឡើយ ព្រោះការស៊ុត Mbappe គឺ ៥០/៥០ ហើយមុននឹងឈានមកដល់ការស៊ុតប៉េណាល់ទីថែមម៉ោងបាន ក៏កីឡាករបារាំងគេចូលរួមចំណែកយ៉ាងសកម្មលើទីលានផងដែរ។
យ៉ាងណាក្រោយចប់ការប្រកួត បុរសវ័យ ២២ ឆ្នាំក៏ទទួលបានពាក្យរិះគន់ជាច្រើនពីអ្នកគាំទ្រ តែទៅមើលអតីតកីឡាករបាល់ទាត់លំដាប់ពិភពលោក Pele ឯណោះវិញមិនបានបន្ទោសទេ ហើយបានផ្ញើសារពាក្យលើកទឹកចិត្តភ្លាមៗ មកកាន់កីឡាកររបស់ក្លឹប PSG។
Pele បង្ហោះលើ Twitter ក្រោយជាងមួយម៉ោងចប់ការប្រកួតដូច្នោះថា៖ “ចូរបន្តឈរលើគោលជំហរនៃភាពវិជ្ជមាន Kylian! ថ្ងៃស្អែកគឺជាថ្ងៃដំបូង នៃការចាប់ផ្តើមជំហានជីវិតថ្មីរបស់ឯង”៕
ប្រភព៖ Twitter