ខ្សែប្រយុទ្ធ Lionel Messi រកបាន២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុម១គ្រាប់ ជួយក្រុមអាហ្សង់ទីនយកឈ្នះលើក្រុមបូឡាវី ក្នុងលទ្ធផល ៤-១ ក្នុងពានរង្វាន់ Copa America ។
Messi បានបំបែកកំណត់ត្រាបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនច្រើនជាងគេហើយកាលពីយប់មិញនេះ ដោយបំបែកកំណត់ត្រារបស់ Javier Mascherano។ ក្នុងការប្រកួតនៅយប់មិញនេះដែរ ប្រធានក្រុមរូបនេះក៏ធ្វើបានល្អណាស់ដែរ ដោយរកបាន២គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១គ្រាប់ផងដែរ ដើម្បីយកឈ្នះលើក្រុមបូឡាវី ក្នុងលទ្ធផល ៤-១។
ជាមួយលទ្ធផលនេះ ក្នុងពូល A នៃពានរង្វាន់ Copa America គឺក្រុមអាហ្សង់ទីននៅលេខ១ ដោយ៤ប្រកួតមាន១០ពិន្ទុ លេខ២អ៊ុយរុយហ្គាយ មាន៧ពិន្ទុ លេខ៣ប៉ារ៉ាហ្គាយមាន៦ពិន្ទុ និងលេខ៤ក្រុមឈីលីមាន៥ពិន្ទុ។ ៤ក្រុមនេះនឹងត្រូវឡើងទៅប៉ះ៤ក្រុមពូល B ទៀត។ ដោយអាហ្សង់ទីន នឹងប៉ះជាមួយក្រុមអេក្វាឌ័រ៕ប្រភព Goal