ក្រុមជម្រើសជាតិអេស្ប៉ាញ បានយកឈ្នះលើក្រុមក្រូអាតក្នុងលទ្ធផល ៥-៣ សម្រាប់ការប្រកួតពានរង្វាន់ Euro 2020 នៅវគ្គ១៦ក្រុមចុងក្រោយនៅយប់មិញនេះ។
ការប្រកួតរវាងក្រុមទាំងពីរនេះដែរ បានធ្វើឱ្យអ្នកគាំទ្រសប្បាយក្នុងការទស្សនាខ្លាំងណាស់។ ក្រូអាតនាំមុខ១គ្រាប់មុន ប៉ុន្តែក៏ត្រូវអេស្ប៉ាញតាមពីក្រោយរហូតនាំមុខជាថ្មីម្ដងទៀតរហូតដល់លទ្ធផល ៣-១។ ខណៈដែលនៅចុងម៉ោងក្រូអាតរកបាន២គ្រាប់បន្ថែមទៀត និងធ្វើឱ្យលទ្ធផលចប់៩០នាទី ក្រូអាត ៣-៣ អេស្ប៉ាញ។
ស្មើគ្នានេះ ធ្វើឱ្យក្រុមទាំងពីរត្រូវបន្ថែម១៥នាទី២ដងទៀត។ ក្នុងវគ្គនេះហើយ ក្រុមអេស្ប៉ាញ ដាក់បាន២គ្រាប់បន្ថែមទៀត ដោយ Morata ១គ្រាប់ និង Oyarzabal ១គ្រាប់។ ចប់ការប្រកួត ១២០នាទី អេស្ប៉ាញឡើងវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះក្រូអាតក្នុងលទ្ធផល ៥-៣៕ប្រភព Dailymail