តើ​អ្នក​ដឹង​ទេ? ប្រាក់​រង្វាន់​ក្រុម​ឈ្នះ​ពាន​នៅ Copa America តិច​ជាង​នៅ Euro ៤ ដង​ឯ​ណោះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មុន​នឹង​ឈាន​ដល់​ការ​បើក​រដូវ​កាល​ថ្មី​ ២០២១/២២ នៅ​លីគ​កំពូល​អឹរ៉ុប ​បច្ចុប្បន្ន​នេះ​អ្នក​គាំទ្រ​វិស័យ​បាល់ទាត់​កំពុង​ជក់ចិត្ត​ដិត​អារម្មណ៍​ជាមួយ​នឹង​ការ​ប្រកួត​នៅ​ព្រឹត្តិការណ៍​ធំ ២ គឺ European Championsip និង Copa America។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ឲ្យ​សាមញ្ញ​ទៅ​មួយ​ជា​ការ​ប្រកួត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នៅ​តំបន់​អឺរ៉ុប និង​មួយ​ផ្សេង​ទៀត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​នៅ​ប៉ែក​អាមេរិក​ឡាទីន ឬ​អាមេរិក​ខាង​ត្បូង។ ចំណុច​ហ្នឹង​ហើយ ដែល​អ្នក​គាំទ្រ​មួយ​ផ្នែក​តូច នៅ​ឆ្ងល់​ថា ហេតុអ្វី​ការ​ប្រកួត Euro បែរ​ជា​គ្មាន​ក្រុម​ខ្លាំង​ដូច​ជា​ប្រេស៊ីល​និង​អាហ្សង់ទីន?

យ៉ាង​ណា​នៅ​អត្ថបទ​នេះ យើង​សូម​បង្វែរ​អារម្មណ៍​អ្នក​រាល់​គ្នា ឲ្យ​បាន​ដឹង​ពី​ទំហំ​ប្រាក់​រង្វាន់​សម្រាប់​ពាន​រង្វាន់​ទាំង​ពីរ​វិញ​ម្តង ថា​តើ​វា​តិច​ច្រើន​ជាង​គ្នា​បែប​ណា ហើយ​ក្រុម​នីមួយៗ​អាច​ទទួល​បាន​ប្រាក់​ប៉ុន្មាន?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Euro 2020

នៅ Euro 2020 មាន​ប្រាក់​រង្វាន់​សរុប ៣៧១ លាន​អឺរ៉ូ ដែល​ច្រើន​ជាង​កាល Euro 2016 មាន​ត្រឹម ៣០៤ លាន​អឺរ៉ូ។ ប្រាក់​រង្វាន់​ទាំង​អស់​នោះ នឹង​ត្រូវ​បែងចែក​ទៅ​កាន់​ក្រុម​ជម្រើស​ជាតិ​ទាំង ២៤ ដែល​មាន​ឈ្មោះ​ចូលរួម​ការ​ប្រកួត រាប់​ចាប់​ពី​វគ្គ​ចែក​ពូល។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាង​ក្រោម​យើង​បង្ហាញ​ពី​ទំហំ​ប្រាក់​រង្វាន់​តាម​កម្រិត​វគ្គ​នីមួយៗ​នៅ Euro 2020:

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​ដែល​មាន​ឈ្មោះ​ចូលរួម​ការ​ប្រកួត ទទួល​បាន ៩,២៥ លាន​អឺរ៉ូ
ប្រកួត​ស្មើ​នៅ​វគ្គ​ចែក​ពូល ១ ប្រកួត បាន ៧៥០ ០០០ អឺរ៉ូ
ប្រកួត​ឈ្នះ​នៅ​វគ្គ​ចែក​ពូល ១ ប្រកួត បាន ១,៥ លាន​អឺរ៉ូ
មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ ១៦ ក្រុម បាន ២ លាន​អឺរ៉ូ
​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ ៨ ក្រុម បាន ៣,២៥ លាន​អឺរ៉ូ
មាន​ឈ្មោះ​ឡើង​ទៅ​វគ្គ ៤ ក្រុម បាន ៥ លាន​អឺរ៉ូ
ប្រកួត​បាន​ត្រឹម​តំណែង​ជើង​ឯក​រង បាន ៧ លាន​អឺរ៉ូ
ប្រកួត​ឈ្នះ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ បាន ១០ លាន​អឺរ៉ូ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​ន័យ​ថា ក្រុម​ដែល​ធ្លាក់​នៅ​វគ្គ ១៦ ក្រុម ដូច​ជា​វែល ដែល​ចាញ់ ១ ស្មើ ១ ឈ្នះ ១ នៅ​វគ្គ​ចែក​ពូល ទទួល​បាន​សរុប​ ១៣,៥ លាន​អឺរ៉ូ (ក្នុង​នោះ​មាន​ឈ្មោះ​ចូលរួម​បាន ៩,២៥ លាន​អឺរ៉ូ + ជ័យជម្នះ ១,៥ លាន​អឺរ៉ូ​លើ​ទួរគី និង​ ៧៥០ ០០០ អឺរ៉ូ ពេល​ស្មើ​ស្វីស) ហើយ​បូក​បន្ថែម ២ លាន​អឺរ៉ូ ក្រោយ​មាន​ឈ្មោះ​ឡើង​មក​ដល់​វគ្គ ១៦ ក្រុម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​ក្រុម​ដែល​ក្លាយ​ជា​ម្ចាស់​ជើង​ឯក Euro 2020 ហើយ​ឈ្នះ​ទាំង ៣ ប្រកួត​នៅ​វគ្គ​ចែក​ពូល នោះ​ទទួល​បាន​សរុប ៣៤ លាន​អឺរ៉ូ ដែល​ស្មើ​នឹង ៤០ លាន​ដុល្លារ​អាមេរិក។ យើង​នឹង​រង់ចាំ​មើល ថា​តើ​ក្រុម​ណា​មួយ​ក្លាយ​ជា​ម្ចាស់​ប្រាក់​រង្វាន់​ដ៏​ច្រើន​សន្ធឹក​នេះ?

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) Copa America

នៅ Copa America 2021 មិន​ផ្តល់​ប្រាក់​រង្វាន់​ដល់​ក្រុម​ដែល​ចូលរួម​ច្រើន​ដូច​នៅ Euro 2020 នោះ​ឡើយ ដោយ​តាម​របាយការណ៍​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ស្រដៀង​គ្នា ក្រុម​ដែល​អាច​ទទួល​បាន​ប្រាក់​រង្វាន់​គឺ​លុះ​ត្រា​ណា​តែ​អាច​ឆ្លង​ផុត​មក​ដល់​វគ្គ ៨ ក្រុម។

តាម​កម្រិត​វគ្គ​នីមួយៗ មាន​ការ​បែងចែក​ដូច​ខាង​ក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុម​មាន​ឈ្មោះ​ឡើង​មក​វគ្គ ៨ ក្រុម បាន ២ លាន​ដុល្លារ
ក្រុម​មាន​ឈ្មោះ​ឡើង​មក​ដល់​វគ្គ ៤ ក្រុម បាន ១,៥ លាន​ដុល្លារ
ក្រុម​ឈរ​លេខ ៤ ប្រចាំ​ការ​ប្រកួត បាន ២,៥ លាន​ដុល្លារ
ក្រុម​ឈរ​លេខ ៣ ប្រចាំ​ការ​ប្រកួត បាន ៣ លាន​ដុល្លារ
ក្រុម​ឈរ​តំណែង​ជើង​ឯក​រង បាន ៣,៥ លាន​ដុល្លារ
ក្រុម​ឈ្នះ​ជើង​ឯក បាន ៦,៥ លាន​ដុល្លារ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះ​មាន​ន័យ​ថា ក្រុម​ដែល​ឈ្នះ​ជើង​ឯក Copa America សរុប​បាន​តែ​ប្រាក់​នៅ​វគ្គ​ ៨ ក្រុម វគ្គ ៤ ក្រុម​និង​វគ្គ​ផ្ដាច់ព្រ័ត្រ ដែល​ទាំង​អស់​បាន ១០ លាន​ដុល្លារ ពោល​គឺ​តិច​ជាង​ ១ ទ្វេ​ជា ៤ ធៀប​នឹង​ក្រុម​ឈ្នះ​ជើង​ឯក​នៅ Euro 2020៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ SillySeason

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT