ការ​ពិត​និង​អាថ៌កំបាំង ៥ យ៉ាង ​កម្រ​មាន​អ្នក​ពី​គ្រាប់​ពេជ្រ​វ័យ​ក្មេង Phil Foden

Phil Foden បច្ចុប្បន្ន​មាន​អាយុ​ទើប​តែ ២១ ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​បើ​និយាយ​ពី​សមិទ្ធផល និង​គុណភាព​ដែល​គេ​សម្រេច​បាន​លើ​ទីលាន សឹង​តែ​មាន​ប្រៀប​ជាង​កីឡាករ​កំពូលៗ ដែល​ជា​រៀមច្បង​មួយ​ចំនួន​ទៅ​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Foden ​បច្ចុប្បន្ន​ជា​គ្រាប់​ពេជ្រ​របស់​ក្លឹប​មេឃ​ខៀវ Manchester City ដែល​មាន​តម្លៃ​ខ្លួន​ប្រមាណ ៨០ លាន​អឺរ៉ូ ហើយ​ក៏​ចាប់ផ្ដើម​ក្លាយ​ជា​រលក​ក្រោយ ដែល​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​មិន​អាច​ខ្វះ​បាន​ផង​ដែរ។ តើ​អ្នក​ធ្លាប់​ដឹង​ទេ Foden មាន​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់​អារម្មណ៍​បែប​ណា​ខ្លះ​ទាំង​ក្នុង​និង​ក្រៅ​ទីលាន? នៅ​ក្នុង​អត្ថបទ​នេះ CTS Sports សូម​ធ្វើ​ការ​បង្ហាញ ៥ ចំណុច​ដូច​ខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥) ការ​សរសើរ​របស់​លោក Pep Guardiola

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិន​មែន​ជា​ការ​កោតសរសើរ​ធម្មតា​ដូច​កីឡាករ​ឯ​ទៀត​នោះ​ទេ តែ Pep បាន​និយាយ​ថា Foden ជា​កីឡាករ​មាន​ទេពកោសល្យ​បំផុត ដែល​លោក​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក​ក្នុង​អាជីព​ជា​អ្នកចាត់ការ។

ការ​លើក​ឡើង​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ហាក់​ភ្ញាក់ផ្អើល​ខ្លាំង ព្រោះ​គ្រូ​សញ្ជាតិ​អេស្ប៉ាញ​ហាក់​បាន​រំលង Lionel Messi ជា​កីឡាករ​ដែល​លោក​ធ្លាប់​បង្វឹក​អស់​រយៈ​ពេល ៤ ឆ្នាំ។ នៅ​សន្និសីទ​មួយ​កាល​ពិ​ខែ​កក្កដា ឆ្នាំ ២០១៩ លោក Guardiola និយាយ៖ “គេ​អាច​ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​លោក ដោយ​ខ្ញុំ​បាន​និយាយ​ច្រើន​សារ​ហើយ ថា Phil ជា​កីឡាករ​មាន​ទេពកោសល្យ​ដែល​ខ្ញុំ​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​មក”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤) គេ​អាច​ទិញ​ផ្ទះ​ឲ្យ​ខ្លួន​ឯង​នៅ​តម្លៃ​ ២,៧ លាន​ដុល្លារ​ត្រឹម​អាយុ ១៨ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាល​ពី​ឆ្នាំ ២០១៨ ដែល​កាល​នោះ Phil ប្រហែល​ទើប​មាន​អាយុ ១៨ ឆ្នាំ​ប៉ុណ្ណោះ តែ​គេ​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ​សម្រាប់​ខ្លួន​ឯង នៅ​តម្លៃ​ជាង ២,៧ លាន​ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យុវជន​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​នាំ​គ្រួសារ​របស់​ខ្លួន​ពី​ទីក្រុង Stockport មក​រស់នៅ​ជុំ​គ្នា​ក្នុង​ទីក្រុង Manchester ដែល​នេះ​ស​បង្ហាញ​ថា គេ​ពិត​ជា​យុវជន​ដ៏​គំរូ​មួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣) ក្លាយ​ជា​ឪពុក​ នៅ​អាយុ ១៨ ឆ្នាំ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លាំង​ជាង Neymar ទៅ​ទៀត ដោយ​ Foden បាន​ក្លាយ​ជា​ឪពុក​របស់​កូន​ប្រុស​ឈ្មោះ Ronnie ជាមួយ​នឹង​មិត្ត​ស្រី Rebecca Cooke នៅ​ពេល​គេ​មាន​អាយុ ១៨ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និយាយ​ដោយ​ភាព​ចាស់ទុំ Foden ធ្លាប់​ប្រាប់​ថា៖ “ពេល​ខ្ញុំ​ត្រលប់​ទៅ​ដល់​ផ្ទះ ហើយ​បាន​ឃើញ​ស្នាម​ញញឹម​កូន​ប្រុស​ខ្ញុំ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លេច​អស់​នៅ​រឿងរ៉ាវ​តប់ប្រមល់​នៅ​ការ​ប្រកួត​មិន​ល្អ ដែល​នេះ​បង្ហាញ​ច្បាស់​ថា ពេល​យើង​ក្លាយ​ជា​ឪពុក​គេ យើង​បាន​មើល​ឃើញ​ពី​ជ្រុង​ផ្សេង​ទៀត​នៃ​ជីវិត”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២) គេ​ជា​អ្នក​គាំទ្រ City តែ​ឪពុក​គេ​ជា​អ្នក​គាំទ្រ United

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Foden គេ​ជា​អ្នក​គាំទ្រ​ក្លឹប​ Man City តាំង​តែ​ពី​នៅ​តូច ហើយ​បាន​មក​ចូលរួម​ហ្វឹកហាត់​នៅ​ថ្នាល​យុវជន​ពេល​គេ​មាន​អាយុ ៨ ឆ្នាំ​នៅ​ឆ្នាំ ២០០៩។ យ៉ាង​ណា​វា​ជា​រឿង​ដ៏​ហួស​ចិត្ត​មួយ ដោយ​ឪពុក​របស់​គេ​លោក Phil Snr. ជា​អ្នក​គាំទ្រ​របស់ United ឯ​ណោះ​ទេ ដោយ​លោក​ធ្លាប់​លើក​ឡើង​ថា ឲ្យ​តែ​មាន​ការ​ប្រកួត Manchester Derby ម្តងៗ ក្នុង​គ្រួសារ​លោក​តែងតែ​ទាស់​ពាក្យ​នឹង​គ្នា​ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បញ្ជាក់​ថា កាល​នៅ​កុមារភាព idol ក្នុង​ដួង​ចិត្ត​របស់ Foden មិន​មែន​ជា​តារា​ឆ្នើម Lionel Messi ឬ Cristiano Ronaldo អ្វី​នោះ​ទេ ផ្ទុយ​ទៅ​វិញ​គឺ​ជា David Silva ដែល​ធ្លាប់​ជា​អតីត​កីឡាករ​ឆ្នើម​នៅ​ក្លឹប​ Manchester City ផ្ទាល់​តែ​ម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១) Foden ធ្លាប់​ចារ​ឈ្មោះ​ក្នុង​កំណត់ត្រា​ពិភពលោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​សៀវភៅ​កត់ត្រា​កំណត់ត្រា​ពិភពលោក តើ​អ្នក​ដឹង​ទេ​ Phil Foden ក៏​មាន​ឈ្មោះ​នៅ​ក្នុង​នោះ​ដែរ? ក៏​ដោយសារ​តែ​គេ​បាន​ក្លាយ​ជា​កីឡាករ​ឈ្នះ​ពាន Premier League ទាំង​ស្ថិត​នៅ​វ័យ​ក្មេង​បំផុត ដោយ​ត្រឹម​តែ​អាយុ ១៧ ឆ្នាំ​និង ៣៥០ ​ថ្ងៃ Foden បាន​លើក​ពាន​លីគ​កំពូល​អង់គ្លេស ជាមួយ City ដែល​មាន ១០០ ពិន្ទុ​ពេញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាង​នេះ​គេ​ក៏​បាន​បំបែក​កំណត់ត្រា​ធំៗ​ផ្សេង​ទៀត ដូច​ជា ឈ្មោះ​ជា​កីឡាករ​ដែល​កើត​ឆ្នាំ ២០០០ ដំបូង អាច​លេង​នៅ Champions League និង​បច្ចុប្បន្ន​ជា​កីឡាករ​វ័យ​ក្មេង​ដែល​អាច​ឈ្នះ​ពាន​ខ្នាត​ធំ​ច្រើន​ជាង ១០ នៅ​ក្នុង​ពិភព​បាល់ទាត់៕

ប្រភព៖ GiveMeSport​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT