ខ្សែការពារ John Stones បាននិយាយថាក្រុមជម្រើសជាតិអង់គ្លេស បានត្រៀមជាស្រេចហើយសម្រាប់វគ្គប៉េណាល់ទី ទល់ក្រុមអាល្លឺម៉ង់នៅរាត្រីនេះ។
អង់គ្លេស នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ សម្រាប់វគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃស្អែកនេះហើយក្នុងពានរង្វាន់ Euro 2020 ។ មុនការប្រកួតនេះចាប់ផ្ដើម ក្រុមអង់គ្លេស ម្នាក់ៗសុទ្ធតែប្ដេជ្ញាចិត្តខ្លាំងមែនទែន ដើម្បីយកឈ្នះលើក្រុមអាល្លឺម៉ង់ ព្រោះប្រកួតកន្លងមក ពួកគេទទួលបានលទ្ធផលមិនសូវជាល្អនោះទេ។
មុនការប្រកួតនេះ Stone ខ្សែការពាររបស់ក្រុមអង់គ្លេស បានបង្ហើបថាក្រុមអង់គ្លេសត្រៀមជាស្រេចហើយសម្រាប់ការប្រកួតសំខាន់នេះ។ អង់គ្លេស ថែមទាំងបានហ្វឹកហាត់រូចរាល់នៅវគ្គប៉េណាល់ទីថែមទៀត ប្រសិនបើការប្រកួតតម្រូវឱ្យលេងដល់ប៉េណាល់ទីនោះ៕ប្រភព Bbc