Mancini កែប្រែ​ប្រវត្តិសាស្ត្រ​អ៊ីតាលី ៣១ ប្រកួត​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” តែ​នៅ​ចាញ់​ក្រុម ២ នេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បរាជ័យ​លើក​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​កើត​ឡើង​នៅ​ថ្ងៃ​ទី ១១ ​កញ្ញា ឆ្នាំ ២០១៨ កាល​នោះ​នៅ​ពាន​រង្វាន់ UEFA Nations League ដែល​អ៊ីតាលី​បាន​ចាញ់​ព័រទុយហ្គាល់ ១-០។ លុះ​ក្រោយៗ​មក​ អ្នកចាត់ការ​លោក Roberto Mancini ទំនង​ជា​រក​ឃើញ​ចន្លោះ​ប្រហោង ហើយ​បាន​កែតម្រូវ​រហូត​ទទួល​បាន​ជោគជ័យ​ជា​បន្តបន្ទាប់ និង​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” នៅ​រយៈ​ពេល​ជិត ៣ ឆ្នាំ​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ៊ីតាលី​នៅ Euro 2020 សារ​នេះ ធ្វើ​បាន​ល្អ​មិន​គួរ​ឲ្យ​ជឿ ដោយ​ប្រកួត​នៅ​វគ្គ​ចែក​ពូល​ពួក​គេ​រក​បាន ៧ គ្រាប់ ហើយ​ទើប​តែ​យក​ឈ្នះ​អូទ្រីស ២-១ សម្រេច​មក​ត្រូវ​ជួប​បែលហ្សិក​នៅ​វគ្គ​បន្ទាប់ ៨ ក្រុម​ចុង​ក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេល​នេះ​អ៊ីតាលី​កំពុង​ឈរ​លើ​កំណត់ត្រា មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់ ៣១ ប្រកួត​បណ្ដាក់​គ្នា ពោល​ទទួល​បាន​តែ​ជ័យជម្នះ និង​ស្មើ តែ​នេះ​ពុំ​មាន​ន័យ​ថា អ៊ីតាលី​ឈរ​ដាច់​គេ​នោះ​ទេ ដោយ​កំណត់ត្រា​ក្រុម​ជម្រើស​ជាតិ​លេង​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” បណ្ដាក់​គ្នា​ច្រើន​ប្រកួត​បំផុត គឺ​នៅ​មាន​ក្រុម ២ ផ្សេង​ទៀត​ដែល​មាន​ស្ថិតិ​ខ្ពស់​ជាង​អ៊ីតាលី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តោះ​កុំ​រង់ចាំ​យូរ CTS Sports ធ្វើ​ការ​បង្ហាញ​កំណត់ត្រា​ក្រុម​ជម្រើស​ជាតិ ៥ លេង​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” ជាប់​គ្នា​ច្រើន​ប្រកួត​បំផុត៖

=៣) ហុងគ្រី ធ្វើ​បាន ៣១ ប្រកួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​យុគសម័យ​ជោគជ័យ​ខ្លាំង​របស់​ក្រុម​ហុងគ្រី ដោយ​បាន​កើត​ឡើង​នៅ​ចន្លោះ​ឆ្នាំ ១៩៥០ ដល់ ១៩៥៤។ រយៈ​ពេល​ជាង ៤ ឆ្នាំ ឆ្លង​កាត់ ៣១ ប្រកួត ហុងគ្រី​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” ទាល់​តែ​សោះ ដោយ​កាល​នោះ​ធ្លាប់​យក​ឈ្នះ​សុទ្ធ​តែ​គីឡូ​ធ្ងន់​មាន​ដូច​ជា​ប្រេស៊ីល អ៊ុយរុយហ្គាយ និង​អង់គ្លេស​ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហុងគ្រី​ត្រូវ​បាន​ជាប់​រហស្សនាម​ថា “The Golden Team” នៅ​សម័យកាល​នោះ ហើយ​ប៊ិះ​តែ​នឹង​ឈ្នះ​ពាន​រង្វាន់ FIFA World Cup ថែម​ទៀត តែ​បាន​ត្រឹម​ជើង​ឯក​រង ក្រោយ​ចាញ់​អាល្លឺម៉ង់​ខាង​លិច​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ៣-២ ក៏​ជា​ក្រុម​ដែល​ផ្តាច់​ចង្វាក់​នៃ​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” របស់​ហុងគ្រី។

=៣) អាហ្សង់ទីន ធ្វើ​បាន ៣១ ប្រកួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់​តាំង​ពី​ឆ្នាំ ១៩៩១ ដល់ ១៩៩៣ អាហ្សង់ទីន​បាន​ក្លាយ​ជា​ក្រុម​មួយ​នៅ​អាមេរិក​ឡាទីន​ដែល​លេចធ្លោ​បំផុត ហើយ​ក៏​ជា​ក្រុម​ដែល​ពិភពលោក​ខ្លាច​រអា​ផង​ដែរ។ អាហ្សង់ទីន​កាល​នោះ​រាប់​បាន​ថា​ល្អ​​ជាង​ទាំង​ប្រេស៊ីល​ទៅ​ទៀត ដោយ​យក​ឈ្នះ និង​ស្មើ​នៅ​ការ​ប្រកួត​ជា​បន្តបន្ទាប់ រយៈ​ពេល​ជាង ២​ឆ្នាំ​ជាប់​គ្នា។

ប៉ុន្តែ​ចុង​ក្រោយ​បែរ​ជា​មក​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​កូឡុំប៊ី​នៅ​ខែ​កញ្ញា ឆ្នាំ ១៩៩៣ នៅ​ការ​ប្រកួត​វគ្គ​ជម្រុះ​ FIFA World Cup ប្រចាំ​តំបន់​អាមេរិក​ខាង​ត្បូង ដែល​កូឡុំប៊ី​ស៊ី​អាហ្សង់ទីន​ស្ពឹក​មុខ ៥-០។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

=៣) អ៊ីតាលី កំពុង​បន្ត​នៅ​ប្រកួត​ទី ៣១

អ៊ីតាលី ប្រសិន​ជា​អាច​យក​ឈ្នះ​នៅ​ប្រកួត​ក្រោយ​ទល់​បែលហ្សិក នោះ​ពួក​គេ​នឹង​អាច​នាំ​មុខ​កំណត់ត្រា​របស់​អាហ្សង់ទីន និង​ហុងគ្រី​បាន​ហើយ ពោល​គឺ​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” ៣២ ប្រកួត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាង​នេះ​អ៊ីតាលី​ក៏​អាច​មាន​សង្ឃឹម​តាម​ស្មើ ឬ​បំបែក​ក្រុម ២ ផ្សេង​ទៀត ដែល​ធ្វើ​បាន ៣៥ ប្រកួត ក្នុង​ករណី​ដែល​អាច​ឈ្នះ​ពាន​រង្វាន់ Euro 2020 ហើយ​បន្ត​យក​ឈ្នះ​ប្រកួត​ជម្រុះ​បឋម World Cup នៅ​ចុង​ឆ្នាំ​នេះ។ យើង​ក៏​នឹង​រង់ចាំ​មើល ថា​តើ​ក្រុម​ណា​ទៅ​ដែល​មាន​លទ្ធភាព​អាច​បញ្ចប់​កំណត់ត្រា​របស់​អ៊ីតាលី​បាន?

=១) ប្រេស៊ីល ធ្វើ​បាន ៣៥ ប្រកួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​សម័យ​កាល​ឆ្នាំ​ ១៩៩៣ ដល់ ១៩៩៦ ប្រេស៊ីល​បាន​បង្កើត​កំណត់ត្រា​មិន​ស្គាល់​ពាក្យ​ថា “ចាញ់” ចំនួន ៣៥ ប្រកួត ដំបូង​គេ​បង្អស់​ក្នុង​លោក។ រឿង​ដែល​គេ​ចងចាំ​បំផុត កាល​នោះ​ក្រុម​សាំបា​ប្រេស៊ីល​ក៏​បាន​ឈ្នះ​ពាន​រង្វាន់ FIFA World Cup ឆ្នាំ ១៩៩៤ ផង​ដែរ ក្រោយ​យក​ឈ្នះ​អ៊ីតាលី​នៅ​បាល់​ថែម​ម៉ោង​ប៉េណាល់ទី តែ​កំណត់ត្រា​របស់​ពួក​គេ​បែរ​ជា​មក​ត្រូវ​បញ្ចប់​ក្រោម​ថ្វី​ជើង​របស់​ម៉ិកស៊ីកូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រេស៊ីល​បាន​បរាជ័យ​ ក្រោម​លទ្ធផល ២-០ ទល់​ម៉ិកស៊ីកូ នៅ​ការ​ប្រកួត​ពាន​រង្វាន់ Gold Cup នា​ឆ្នាំ​១៩៩៦។

=១) អេស្ប៉ាញ ធ្វើ​បាន ៣៥ ប្រកួត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់​ពី​ប្រេស៊ីល​ទៅ អេស្ប៉ាញ​ក៏​ក្លាយ​ជា​ក្រុម​បន្ទាប់​ដែល​អាច​ធ្វើ​បាន​ដល់​ទៅ ៣៥ ប្រកួត​ស្មើ​គ្នា នៅ​ចន្លោះ​ឆ្នាំ ២០០៧ ដល់ ២០០៩។ ជា​សម័យកាល​មាស​របស់​អេស្ប៉ាញ ពោរពេញ​ទៅ​ដោយ​កីឡាករ​កំពូលៗ​ដូច​ជា Fernando Torres, Andres Iniesta, David Villa និង Xavi ជា​ដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អេស្ប៉ាញ​ក៏​បាន​ឈ្នះ​ពាន Euro 2008 តែ​អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ ក្រុម​គោ​ជល់​បែរ​ជា​មក​ភ្លាត់​ចាញ់​សហរដ្ឋអាមេរិក នៅ​ពាន​រង្វាន់ Conderations Cup ​ក្រោម​លទ្ធផល ២-០ នាំ​ឲ្យ​ខកខាន​ការ​បំបែក​កំណត់ត្រា​របស់​ក្រុម​ប្រេស៊ីល៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ FoxSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT